មេរៀនទី២៦: កែស្បែកមុខឲ្យសខ្ចី
ចំណាំ៖ គន្លឹះនេះប្រើប្រាស់ Adobe Photoshop CS6 តែលោកអ្នក អាចប្រើប្រាស់ កំណែដទៃបានដូចគ្នា។
ជំហានទី១៖
សូមបើករូបភាព ដែលលោកអ្នកចង់កែខៃ រួចធ្វើការកែប្រែ និងបន្ថែម Layer ។ សូមពិនិត្យមើលត្រង់ ផ្នែកខាងក្រោមនៃ Layers Pallet (មើលរូប) ហើយសូមចុចលើ Icon Adjustment Layer និងចុចលើ Solid Color ។ជំហានទី២៖
បន្ទាប់មកទៀត សូមលោកអ្នកកំណត់ Layer Properties ដោយពិនិត្យត្រង់ Layers palette រួចកំណត់ Color Fill layer’s Blend Mode ពី Normal មកជា Soft Light (មើលរូប) ។បន្ទាប់មកសូមចុចពីរដង លើ Layer ដែលដាក់ពណ៌ ស នោះវានឹងបង្ហាញ ផ្ទាំង Layer Style ដូចរូបខាងក្រោម ។
នេះជា Setting ទូទៅ ដែលមិនទាន់កែប្រែតម្លៃ
សូមលោកអ្នកកែប្រែតម្លៃដោយ ចុច Key ALT ឲ្យជាប់ ហើយចុច Mouse ស្តាំ (កែតម្លៃតាមរូប) រួចចុច OK ដើម្បីបិទផ្ទាំង Layer Style ។
នោះលោកអ្នកនឹងទទួលបាន Layer ដែលមានទម្រង់ដូចខាងក្រោម ។
បន្តមកទៀត សូមលោកអ្នកចុចផ្គួប Ctrl + J ដើម្បីបង្កើត Layer ដដែលៗ ខាងលើ (លោកអ្នកអាចបង្កើត Layer ពី ៣ ទៅ ៥ Layers តាមតែលោកអ្នកចង់បាន ដើម្បីកំណត់ Effect ទៅលើរូបភាពដែលអ្នកចង់កែខៃ) រួចចងវាជាក្រុម (Group) ដោយចុចផ្គួប Ctrl + G ។
នោះលោកអ្នកនឹងទទួលបាន Group 1 ដែលមាន Layer ដដែលៗ ដែលបានបង្កើតខាងលើ ។
សូមលោកអ្នកឈរលើ Layer Group 1 រួចបន្ថែម Mask ទៅលើ Layer នោះដោយ ចុចលើ icon ទី៣ ខាងក្រោម នៃ Layer Pallet (ក្បែរ Layer Style icon – fx) ហើយសូមចុចផ្គួប Ctrl + I ដើម្បីបញ្ច្រាស Layer Mask ។ នោះរូបភាព (Layer ឈ្មោះ Background) នឹងវិលទៅរកសភាពធម្មតាវិញ សូមមើលរូប ។
ជំហានទី៣៖
ជាចុងក្រោយ សូមប្រើប្រាស់ Brush Tool ដើម្បីកែពណ៌ស្បែកនៃរូបភាព ។រូបភាពដែលបានលុបខ្លះៗហើយ
រូបភាពដែលបានលុបស្រលះ សស្អាត
Post a Comment