មេរៀនទី៣៥: ព្រះអាទិត្យ​អស្ដង្គត

ពេល​ព្រះ​អាទិត្យ​អស្ដង្គត​នោះ​វា​ ពិត​ ជា​ស្អាត​ ធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នក​ស្រស់ស្រាយ។ ថ្ងៃ​នេះ​យើង​ខ្ញុំ​សូម​លើក​យក​រូបភាព​ព្រះអាទិត្យ​ពេល​អស្ដង្គត​មក​ដែល​មិន ​សូវ​មាន​ភាព​ទាក់ទាញ​មក​ធ្វើការ​កែប្រែ​ឱ្យ​មាន​ភាព​ស្រស់​ស្អាត​ជាងមុន។
1
 
ជំហាន​ទី​មួយ:  មុន​ដំបូង​យើង​ស្វែងរក​រូបភាព​ថ្ងៃ​ពេល​អស្ដង្គត​ណាមួយ​ ហើយ​បើក​រូបភាព​នោះ​ជាមួយ​កម្មវិធី​ Adobe Photoshop CS5 ។
1 
ជំហាន​ទី​ពីរ: រួចមក​អ្នក​ចុច ( Click ) Layer ដែល​មាន​នៅ​លើ​ Menu របស់​កម្មវិធី Adobe Photoshop CS5 ជ្រើស​យក​ពាក្យ New Adjustment Layer បន្ទាប់​មក​ទៀត​ជ្រើស​យក​ពាក្យ Gradient Map…
ពេល​នោះ​កម្មវិធី​នឹង​បង្ហាញ ផ្ទាំង​មួយ​លេច​ឡើង ដូចរូប៖
1
 
ជំហាន​ទី​បី: ដើម្បី​អាច​ផ្លាស់​ប្ដូរ​ពណ៌​របស់​ Gradient Map ចូរ​ចុច (Click) ពីរ​ដង​ សូម​មើល​រូប៖
1
ចូរ ​អ្នក​ធ្វើការ​ផ្លាស់​ប្ដូរ​ពណ៌​ ដោយ​កំណត់​យក​តួ​លេខ​ពណ៌​ទី​មួយ​គឺ C=0, M=100, Y=100, K=0 និង​ពណ៌​ទី​ពីរ​គឺ C=0, M=០, Y=100, K=0
1 
ជំហាន​ទី​បួន ផ្លាស់ ​ប្ដូរ​ត្រង់ Blend Mode ពី Normal ទៅ​ជា​ Multiply សូម​មើល​រូប៖  ប្រសិន​បើ​អ្នក​មិន​ចង់​ឱ្យ​រូបភាព​ងងឹត​នោះ​ទេ ចូរ​ឈរ​នៅ​លើ​ Layer Background បន្ទាប់​មក​ចុច​ Ctrl+L ហើយ​ផ្លាស់​ប្ដូរ​នូវ​តម្លៃ​ណា​មួយ​ដែល​អ្នក​ពេញចិត្ត​នោះ​ជា​ការ​ស្រេច។
1
អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម៖
1