មេរៀនទី២៦: កែ​ស្បែកមុខឲ្យ​សខ្ចី

ចំណាំ៖ គន្លឹះនេះប្រើប្រាស់ Adobe Photoshop CS6  តែលោកអ្នក អាចប្រើប្រាស់ កំណែដទៃបាន​ដូចគ្នា។

ជំហានទី១៖

សូមបើករូបភាព​ ដែលលោកអ្នក​ចង់កែខៃ រួចធ្វើការកែប្រែ និងបន្ថែម Layer ។ សូមពិនិត្យមើល​ត្រង់ ផ្នែកខាងក្រោម​នៃ Layers Pallet (មើលរូប) ហើយសូមចុចលើ Icon Adjustment Layer និងចុចលើ Solid Color ។
11សូមកំណត់ពណ៌ Solid ទៅជាពណ៌ ស
1បន្ទាប់ពីលោកអ្នកបានជ្រើសយកពណ៌ បានត្រឹមត្រូវនោះ វានឹងចេញ​លទ្ធផល​ដូចរូបខាងក្រោម
1

ជំហានទី២៖

បន្ទាប់មកទៀត សូមលោកអ្នក​កំណត់ Layer Properties ដោយពិនិត្យត្រង់ Layers palette រួចកំណត់ Color Fill layer’s Blend Mode ពី Normal មកជា Soft Light (មើលរូប) ។
1
បន្ទាប់មក​សូមចុចពីរដង លើ Layer ដែលដាក់ពណ៌ ស នោះវានឹងបង្ហាញ ផ្ទាំង Layer Style ដូចរូបខាងក្រោម ។
នេះជា Setting ទូទៅ ដែលមិនទាន់កែប្រែតម្លៃ
1
សូមលោកអ្នក​កែប្រែតម្លៃ​ដោយ ចុច Key ALT ឲ្យជាប់ ហើយចុច Mouse ស្តាំ (កែតម្លៃតាមរូប) រួចចុច OK ដើម្បីបិទផ្ទាំង Layer Style ។
1សូមពិនិត្យ​ត្រង់ Layer នឹងមានការកែប្រែ បន្ទាប់ពីបានអនុវត្តន៍​តាមលំនាំ​ខាងលើ ។
1
នោះលោកអ្នក​នឹងទទួលបាន Layer ដែលមានទម្រង់​ដូចខាងក្រោម ។
1
បន្តមកទៀត សូមលោកអ្នកចុចផ្គួប Ctrl + J ដើម្បីបង្កើត Layer ដដែលៗ ខាងលើ (លោកអ្នកអាចបង្កើត Layer ពី ៣ ទៅ ៥ Layers តាមតែលោកអ្នក​ចង់បាន ដើម្បីកំណត់ Effect ទៅលើរូបភាព​ដែលអ្នក​ចង់​កែខៃ) រួចចងវាជាក្រុម (Group) ដោយចុចផ្គួប Ctrl + G ។
1
នោះលោកអ្នកនឹងទទួលបាន Group 1 ដែលមាន Layer ដដែលៗ ដែលបាន​បង្កើត​ខាងលើ ។
1
សូមលោកអ្នកឈរលើ Layer Group 1 រួចបន្ថែម Mask ទៅលើ Layer នោះដោយ ចុចលើ​ icon ទី៣ ខាងក្រោម នៃ Layer Pallet (ក្បែរ Layer Style icon – fx) ហើយ​សូមចុចផ្គួប Ctrl + I ដើម្បីបញ្ច្រាស Layer Mask ។ នោះរូបភាព (Layer ឈ្មោះ Background) នឹងវិលទៅ​រក​សភាព​ធម្មតា​វិញ សូមមើលរូប ។
1

ជំហានទី៣៖

ជាចុងក្រោយ សូមប្រើប្រាស់ Brush Tool ដើម្បីកែពណ៌ស្បែក​នៃរូបភាព ។
រូបភាព​ដែលបាន​លុបខ្លះៗហើយ
1
រូបភាព​ដែលបានលុបស្រលះ សស្អាត
1