មេរៀនទី១៦: ដំឡើង Joomla លើ Local
ដើម្បី Install Joomla នៅលើ Local ជាមួយWamp Server យើងត្រូវតំឡើង កម្មវិធីដូចខាងក្រោមជាមុនសិន
១ - WARNING : យើងត្រូវតែតំឡើង Visual C++ 2010 SP1 Redistributable Package x86 or x64VC10 SP1 vcredist_x86.exe 32 bits : http://www.microsoft.com/download/en/details.aspx?id=8328
VC10 SP1 vcredist_x64.exe 64 bits : http://www.microsoft.com/download/en/details.aspx?id=13523
២-បន្ទាប់សូមចូលទៅកាន់គេហទំព័រ http://www.wampserver.com/en/ដើម្បី Download យកមក តំឡើង។ សូម Click ទីនេះដើម្បីមើលការ Detail ពី Wamp Server
នៅពេលនេះយើងមាន Web Server with PHP និង MySQL រួចហើយ ដូចនេះយើងអាចតំលើង Joomla បានហើយ។ មុនដំបូងយើងត្រូវ ចូលទៅ ទាញយក Joomla 3.0 ជាមុនសិន។បន្ទាប់យើងយកFile Zip ដែល Download នោះ ដាក់ក្នុងc:\wamp\www រួចពន្លាកញ្ចប់ ZIP នោះ
បន្ទាប់មកប្តូរឈ្មោះFolder ដែលបានពន្លានោះទៅជា Joomla ឬពាក្យផ្សេងក៏បាន។
ដំណើរការ Web browser ដូចជា Firefox, Chrome, IE…ដើម្បី Install Joomla រួចក្នុង Address bar វាយពាក្យ http://localhost/localhost/joomla ឬ http://localhost/127.0.0.1/joomla
ប៉ុន្តែមុននិង
Install Joomla គឺ Joomla ទាមទាឲ្យយើងបង្កើត Database សម្រាប់ Store data
របស់ Joomla ជាមុនសិន។ ដូច្នេះយើងត្រូវចូលទៅកាន់ Page PhpMyAdminគឺ
http://localhost/phpmyadmin ឬ http://localhost/127.0.0.1/ phpmyadmin
បន្ទាប់មក
Click លើពាក្យថា Databases ដែលស្ថិតនៅផ្នែក Menu។ រួចបង្កើត Database
ថ្មីមួយទៀត ឧទាហរណ៍ : joomla បន្ទាប់មក Click Button Create។
ក្រោយពីបង្កើត Database រួចរាល់ហើយ យើងចូលទៅកាន់ Page : http://localhost/joomla ដើម្បី Install joomla
ត្រង់ចំនុចខាងលើ- Sitename : សម្រាប់វាយឈ្មោះ Website របស់អ្នក
- Admin email : Email របស់អ្នក
- Description : ពិព័ននាអំពី Website របស់អ្នក ខ្លីៗ
- Admin Username : បង្កើត Usernameសម្រាប់ Log in ចូល Backend របស់ Website
- Admin Password :បង្កើត Password ឲ្យ Userសម្រាប់ Log in ចូល Backend របស់ Website
- Confirm Admin Password : វាពាក្យឲ្យដូចប្រអប់ Admin Password។
-
Database type ជ្រើសរើសប្រភេទ MySql
-
Hostname បំពេញឈ្មោះរបស់ Server ។ភាគច្រើនគឺគេសរសេរថា Localhost
-
Username គឺបំពេញឈ្មោះ User ដែលគ្រប់គ្រង Database ដែលយើងបានបង្កើត។ តែនៅក្នុង Local គឺវាជា Defualt គឺ “root”
-
Password គឺបំពេញលេខសម្ងាត់របស់ User ។ នៅក្នុង Local, Username root ចំពោះ Password របស់វាគឺ“ទទេរ”
-
Database គឺជាកន្លែងវាយឈ្មោះ Database name ដែលយើងបានបង្កើត។
-
Table Prefix គឺជាក្បាលឈ្មោះ Table ដែលវានឹងបង្កើតដោយស្វ័យប្រវត្តិសម្រាប់ផ្ទុកទិន្នន័យក្នុង Database.
បន្ទាប់មក Install
រង់ចាំមួយភ្លេត បន្ទាប់ពីវា Install ចប់វានឹងចេញផ្ទាំងដូចខាងក្រោម :
សូម
Click button : Remove Folder Installation ដើម្បីលប់ File Install joomla
ចេញ ចំនាំដើម្បីមើល Website ដែលបាន Install រួចលើ Local នោះគឺចូលទៅកាន់ http://localhost/joomla ឬ http://127.0.0.1/joomla ដើម្បីចូលទៅកាន់ Backend របស់ Website ដើម្បីគ្រប់គ្រងវា សូមចូលទៅកាន់ http://localhost/joomla/adminisrator ឬ http://127.0.0.1/joomla/administrator

Post a Comment