មេរៀនទី៣៩: Patterns ដោយខ្លួនឯង
នៅក្នុងគន្លឹះថ្ងៃនេះ Expert Training Center នឹងបង្ហាញពីវិធីសាស្ត្រងាយស្រួលសម្រាប់អ្នកដែលចង់បង្កើត Patterns ដោយខ្លួនឯង។ ដូច្នេះសូមចូលរួមបង្កើត Patterns ទាំងអស់គ្នា។
ជំហានទីមួយ បង្កើត Document ថ្មីមួយដែលមានទំហំ 600px X 300px ជ្រើសរើសពណ៌ខ្មៅ។
ជំហានទីពីរ ឥឡូវនេះយើងចាប់ផ្ដើមបង្កើត Pattern ដោយជ្រើសរើសឧបករណ៍ Custom Shape បន្ទាប់មកធ្វើការជ្រើសរើសដូចរូបខាងក្រោម៖
ជំហានទីបី ជ្រើសរើសយកពណ៌ស និងបង្កើត Shape។
ជំហានទីបួន បម្លែង Shape ឱ្យទៅជា Layer ដោយចុចលើ Menu Layer → Rasterize → Layer។ បន្ទាប់មកបើក Rectangular Marquee Tool ដើម្បីកាត់។ មើលរូប៖
ជំហានទីប្រាំ Inverse Select ដោយចូល Select → Inverse បន្ទាប់មកចុច Key Delete។ មើលរូប៖
ជំហានទីប្រាំមួយ ដោះ Selection ដោយចុច Ctrl + D ហើយជ្រើសរើស Custom Shape Tool ដើម្បី Add Shape ផ្សេងទៀតចូល។ មើលរូប៖
ជំហានទីប្រាំពីរ បង្វិល Shape ដោយចុច Ctrl + T និងកំណត់ដឺក្រេ – 45 ហើយផ្គុំរូបទាំងពីបញ្ចូលគ្នាដោយចុច Ctrl + E ។ មើលរូប៖
ជំហានទីប្រាំបី ក្រោយ ពីផ្គុំរួចមកចម្លងLayer នោះដោយចុច Ctrl + J។ បន្ទាប់មកឈរលើ Layer ដែលយើងបានចម្លង ហើយចុច Ctrl + T ចុចលើ Menu Edit → Transform → Flip Horizontal រូចរំកិលទៅម្ខាងទៀត។
ជំហានទីប្រាំបួន ផ្គុំ រូបភាពទាំងពីរបញ្ចូលគ្នាម្ដងទៀតដោយចុច Ctrl + E ហើយចម្លង Layer ដោយចុច Ctrl + J។ បន្ទាប់ពីបានចម្លងរូចមកអ្នកចូលទៅកាន់ Edit → Transform → Flip Vertical និងរំកិលទៅក្រោម។
ជំហានទីដប់ ឈរ លើ Background បន្ទាប់មកជ្រើសរើសពណ៌ #003e16 ទៅលើ Background។ បន្ទាប់មកឈរលើ Layer រូបភាព ដោយជ្រើសយក Opacity =40%, Mode= Overlay។ មើល
រូប៖
ជំហានទីដប់មួយ ដាក់ Outer Glow ។ មើលរូប៖
ជំហានទីដប់ពីរ ចូល
Edit → Define Pattern ដើម្បីរក្សារូបភាពជាប្រភេទ Pattern
ហើយកំណត់ឈ្មោះងាយស្រួលយកមកប្រើ។ បង្កើត document ថ្មីមួយ
រួចមកបង្កើត Layer ថ្មី ដោយចុច Ctrl + Alt + Shift + N
បន្ទាប់មកចាក់ពណ៌ (ពណ៌អ្វីក៏បាន) និងដាក់ Pattern។ មើលរូប៖
បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយចេញមក។ មើលរូប៖

- Opacity = កម្រិតភាពច្បាស់របស់រូបភាព
- Pattern = សម្រាប់ជ្រើសរើស Pattern ណាមួយដែលអ្នកពេញចិត្ត
- Scale = ធ្វើឱ្យ Pattern ញឹកឬរង្វើល

Post a Comment