មេរៀនទី៩: ដំឡើងខ្មែរ Unicode
កន្លង
ទៅនេះ មានប្រិយមិត្តជាច្រើនមានចម្ងល់
និងបានសាកសួរជុំវិញការប្រើអក្សរខ្មែរ Khmer Unicode នៅលើ Photoshop។
វិធីសាស្រ្តក្នុងការប្រើប្រាស់ពុម្ព
អក្សរ ដោនឡូតពុម្ពអក្សខ្មែរយូនីកូដ (Khmer Unicode 2.0.1) ទៅលើកម្មវិធី Photoshop មកធ្វើការបង្ហាញជូនដូចតទៅ។
ដើម្បី
វាយ Khmer Unicode នៅលើ Photoshop ពេញដៃពេញជើង
ត្រូវដំឡើងពុម្ពអក្សរខ្មែរយូនីកូដដែលចាប់ផ្ដើមដោយ KH ឬ Nida
ជាមុនសិន។
តែ
ប្រសិនពុំទាន់មានទេ លោកអ្នកអាចទាញដោនឡូតយកបានក្នុងទំហំ 4.48MB
ប៉ុណ្ណោះ។ ដើម្បីទាញយក សូមចុចដោនឡូតពុម្ពអក្សខ្មែរយូនីកូដសំរាប់
Photoshopចុចត្រង់នេះ+ របៀបដំឡើង៖
- ក្រោយពីទាញយករួច ត្រូវដំឡើង font ទាំងនោះដោយចុច mouse ស្ដាំរួចរើសយកពាក្យថា Install ឬមានវិធីម្យ៉ាងទៀតដោយចម្លង (copy) ឯកសារ (font) ទាំងអស់នោះទៅទុកក្នុង “C:\Windows\Fonts”។

-
បន្ទាប់ពីបានធ្វើតាមជំហានខាងលើហើយ សូមបើកកម្មវិធី Photoshop ឡើង
រួចសាកល្បងវាយបញ្ចូលអក្សរដោយរើសយកឈ្មោះ font ដែលបានដំឡើងនោះ។
ដោយឡែកសម្រាប់កម្មវិធី Adobe Photoshop CS 6 វិញពុំចាំបាច់ធ្វើដូច្នោះឡើយ គឺគ្រាន់តែចុចទៅលើម៉ឺនុយ Edit -> Preference -> Type រួចជ្រើសយក Middle Eastern ជំនួសឱ្យ East Asian វិញជាការស្រេច។
ដកស្រង់ពីប្រភពដើម Sabay.com
Post a Comment