ដំឡើងកម្មវិធី Apps iOS លើ Win 7


ដំឡើងកម្មវិធី Mobile Apps iOS នៅលើ MS Windows 7
ទោះជាយ៉ាងណា ត្រូវតែដឹង និង​ទទូលស្គាល់ថា ការបង្កើតកម្មវិធី នៅ លើ iOS គឺមិនអាចដំណើរការនៅលើ MS Windows នោះទេ ព្រោះ កម្មវិធី ទូរស័ព្ទនេះ គឺដំណើរការនៅលើ iOS ដែលជា កម្មសិទ្ធិរបស់ ក្រុមហ៊ុន Apple។ កាលពីលើកមុន Apple មិនអនុញ្ញាតិអោយប្រព័ន្ធ ប្រតិបត្តការ របស់ខ្លួន ដំណើរការលើកុំព្យូទ័រដែលមាន Processor ក្រៅពីរបស់ខ្លួន( A Series) ឡើយ។ តែក្រោយមក គឺចាប់ពី OS X 10.9 មក  Apple ក៏ចាប់ផ្តើម អនុញ្ញាតិអោយដំណើរការលើ កុំព្យូទ័រ ណាដែលបំពាក់ Intel Processor (CPU) សំយោគនៅក្នុង អត្ថបទ នេះ គឺសន្មតថា លោកអ្នកជាអ្នកប្រើប្រាស់ Microsoft Windows 7 ហើយ មាន ឯកសារជាច្រើនដែលត្រូវប្រើលើ Windows។ ដូច្នេះប្រហែលជា មិនចង់ផ្លាស់ប្តូរចេញពី Microsoft Windows 7 ទាំងស្រុងនោះទេ ។
ដូច្នេះយើងលើកយកតែការតំឡើង Mac OS X Mavericks បំពាក់ បន្ថែមនៅលើ Windows 7 ដែលមានស្រាប់ សំរាប់បង្កើត កម្មវិធី ទូរស័ព្ទ iPhone និង iPad តែប៉ុណ្ណោះ។ គូរបញ្ជាក់ផងដែរថា ដើម្បី បង្កើតកម្មវិធីនៅលើ iPhone និង iPad វិធីដែលល្អបំផុត គឺប្រើប្រាស់ កម្មវិធី Xcode ដែលដំណើរការនៅលើ Mac OS ដោយប្រើភាសា បច្ចកេទេសកុំព្យូទ័ (Programming Languages) Object-C ទោះជាមានកម្មវិធីខ្លះអាចអោយលោកអ្នក ប្រើប្រាស់បាននៅ MS Windows ក៏ដោយ។

ដើម្បីតំឡើង Mac OS X Mavericks យើងត្រូវមាន:
  • ម៉ាស៊ីន ដែលមាន Intel ជា CPU
  • RAM យ៉ាងតិច 4GB
  • Hard Disk ទំនេរ យ៉ាងតិច 20GB នៅ Drive C:\ ហើយ 40GB នៅ Drive ផ្សេង។
  • មានប្រព័ន្ធប្រតិបត្តិការ Windows 7
  • មានកម្មវិធី vmware Workstation 10
  • បើអាច បើមាន iPhone ឬ iPad នែក្បែដៃកាន់តែល្អ
  • ត្រូវ មាន vmware image “Mac Mavericks”
  • ត្រូវមាន Internet Connection ដើម្បី Download XCodes
2ដំឡើង vmware workstation 10សំរាប់ Mac Maverick
គឺតំឡើងដូកម្មវិធីដ៏ទៃទៀតដែរ។ តែជាធម្មតា vmware មិនដំណើរការ ជា មួយ Mac OS ទេ។ ជាធម្មតាពេលយើងបង្កើត Virtual Machine ថ្មី គឺមានរួបដូចខាងក្រោម:
2 តែពេលតំឡើងឡើងចប់ គឺត្រូវតំឡើង “vmware unlocker” មួយ ទៀត សំរាប់អោយ vmware ដំណើរការជាមួយ Mac Maverick បាន។
22ឆែកមើល នៅលើ vmware workstation 10 បើមានដូចរូបខាង ក្រោម មានន័យថា វាអាចដំណើរការជាមួយ Mac Mavericks បាន។
2តំឡើង Mac Maverick គឺគ្រាន់តែ បើក File របស់ virtual machine ដែលមានស្រាប់តែប៉ុណ្ណោះ។
22ហើយ ចុច បើក “Power On” តែម្តង
2ហើយ រងចាំបន្តិច បន្ទាប់មក ធ្វើតាមការណែនាំនៅលើអេក្រង់។
2តំឡើង XCode 5 គឺគ្រាន់តែចុង នៅលើ “iTunes Store” ហើយ វាពាក្យ “XCode” ដូចរូបខាងក្រោម:
2គឺចុចលើ “Finder” ហើយ ចូលទៅ “Application” ហើយ “XCode”
2សូមអបអរសាទរ ដែលលោកអ្នកបានរៀបចំតំឡើង ម៉ាស៊ីនរូចរាល់ សំរាប់ការ បង្កើតកម្មវិធីទូរស័ព្ទដៃ iPhone និង iPad។
2