ប្រព័ន្ធ iOS 7.1.1 ប្រើ TouchID


ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1.1 ប្រើ TouchID លើ iPhone របស់​អ្នក
2កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បាន​បញ្ចេញ​នូវ​កំណែទម្រង់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ជំនាន់​ចុង​ក្រោយ​​ របស់​ខ្លួន​​គឺ iOS 7.1.1 ដោយ​ពាំ​នាំមក​ជាមួយ​មុខងារ​អាច​ប្រើប្រាស់​ថាមពល​ថ្ម​បានយូរ​ជាង iOS 7.1 ហើយ​មិនតែប៉ុណ្ណោះ​ទេ វា​​​ថែម​ទាំង​​ធ្វើ​​ឲ្យ​​ប្រសើរ​ឡើង​​នូវ​​មុខ​ងារ​ Fingerprint Scanning Software របស់ Apple គឺ Touch ID។
យោងតាម​ប្រភពព័ត៌មាន​ដែល​ទើបតែ​ចុះផ្សាយ​នាពេលនេះ​បាន​បង្ហើប​ឲ្យ​ដឹងថា Apple បាន​បង្កើត​ចេញ​នូវ​លក្ខណៈ​ពិសេស​​មួយ​ចំនួន​សម្រាប់ TouchID នៅលើ iOS 7.1.1 ដែល​ធ្វើ​ឲ្យ TouchID មាន​លក្ខណៈ​ល្អ ទៀងទាត់ និង​មាន​ល្បឿន​​លឿន នៅពេល Unlocked ទូរស័ព្ទ iPhone របស់​អ្នក។
ប្រសិនបើ​លោកអ្នក​បានធ្វើការ​តម្លើង​នូវ iOS 7.1.1 នៅលើ iPhone របស់​អ្នក នោះ​អ្នកនឹង​បានដឹង​ពីមុខ​ងារ TouchID និង ថាមពល​ថ្ម​ប្រើប្រាស់ យ៉ាង​ល្អ​គាប់ប្រសើរ បើ​ធៀប​ទៅនឹង iOS 7.1 ។
គួរ​បញ្ជាក់ថា TouchID ជា​បច្ចេកវិទ្យា​ស្គេ​ន​ក្រ​យ៉ៅ​ដៃ​របស់​មនុស្ស​ធ្វើជា​លេខ​សម្ងាត់ ហើយ​បច្ចេកវិទ្យា​នេះ​នឹង​ត្រូវបាន​ក្រុមហ៊ុន Apple យកទៅ​បំពាក់​នៅលើ​ផលិតផល iPad ជំនាន់​ក្រោយ​របស់គេ៕
2
Web IT CAMBO-02-2014