iOS ឡើង7.1 មានបញ្ហាថ្ម
Apple បានបញ្ចេញកំណែប្រែថ្មី iOS 7.1 ដែលកែប្រែលើរូបរាងថ្មីៗច្រើនកន្លែង និងដោះស្រាយបញ្ហាជាច្រើន ជាពិសេសបញ្ហា Siri និង Touch ID ព្រមទាំងគាំទ្រ CarPlay ដែលបំពាក់លើរថយន្តទំនើបៗ។ ប៉ុន្តែ ក្រោយដំឡើងកំណែប្រែថ្មីនេះ អ្នកប្រើប្រាស់ iOS 7.1 មួយចំនួនបានរអ៊ូថាស៊ីថ្មជាងមុនឆាប់អស់តែម្ដង។ ចុះ iPhone/iPad របស់ប្រិយមិត្តវិញ មានបញ្ហាថ្មអត់ ក្រោយដំឡើងកំណែប្រែថ្មី?

១. បិទកម្មវិធីដែលនៅដំណើរការនៅខាងក្រោយ background
ជា ទូទៅ នៅពេលអ្នកបើកកម្មវិធីណាមួយ រួចចុច Home button ដើម្បីចាកចេញពីកម្មវិធីនោះ អ្នកគិតថាវានឹងឈប់ដំណើរការ។ ខុសហើយ គឺវានៅតែដំណើរការជានិច្ចនៅខាងក្រោយ background ហើយស៊ីថ្មគួរសមដែរ។ អីចឹងទេ គួរបិទកម្មវិធីទាំងនោះ ដោយចុចពីរដងលើ Home button រួចអូសឡើងលើ។
២. Restart/Reset iPhone ចុច
ប៊ូតុង Sleep/Shutdown និងប៊ូតុង Home
ឲ្យជាប់ក្នុងពេលតែមួយប្រមាណជា ១០ វិនាទីរហូតដល់លេចចេញរូប logo
Apple សឹមលែងដៃវិញ។៣. Reset Network Settings អ្នក អាច reset network settings ឡើងវិញដោយចូលទៅកាន់ Settings > General > Reset > Reset Network Settings។ ធ្វើបែបនេះ វានឹង reset all network settings ទៅកាន់ទម្រង់វិញទាំងអស់ ក្នុងមានទាំងលេខសម្ងាត់ VPN និង APN settings។
៤. ថែទាំថ្ម អ្នក ប្រើប្រាស់ idevice ទាំងអស់ត្រូវសាកថ្មឲ្យពេញ ១០០% ហើយប្រើរហូតដល់រលត់ ០% យ៉ាងហោចណាស់ ១ ខែម្ដង។ ការធ្វើបែបនេះ គឺជួយដាស់ថ្មឲ្យដើរទៀងទាត់ធម្មតាវិញ។
៥. គន្លឹះងាយៗទូទៅ…
៦. Restore iPhone ថ្មីសុទ្ធតែម្ដង បន្ទាប់ ពីសាកល្បងគន្លឹះខាងលើទាំង៥ ចំណុចមិនជោគជ័យ នេះគឺជាយុទ្ធសាស្ត្រចុងក្រោយ គឺ Restore iPhone ដោយកំណត់យក Restore as New iPhone។ អ្នកចូលទៅកាន់ Settings > General > Reset > Erase All Content And Settings) ហើយបន្ទាប់មកកំណត់យក new iPhone។ មុនពេលអ្នកលុបចោលទិន្នន័យទាំងអស់ អ្នកត្រូវ backup iPhone អ្នកដោយប្រើ iTunes ឬ iCloud ជាមុនសិន ឬអាចប្រើ Dropbox ដើម្បី backup រូបថតរបស់អ្នក។ ក្រោយ set up new iPhone ហើយ អ្នកអាច Restore Contacts របស់អ្នកមកវិញ ជាការស្រេច ៕
Post a Comment