កាលពីពេលថ្មីៗនេះ យោងទៅតាមប្រភពរបស់ BGR បានឲ្យដឹងថា
បន្ទាប់ពីក្រុមហ៊ុន Apple បានបង្ហាញ iOS 8 Beta 4
ជាផ្លូវការកាលពីថ្ងៃចន្ទមុននេះ
ស្រាប់តែពេលថ្មីៗនេះមានពត៌មានបានលេចឬមកទៀតហើយថា
នៅថ្ងៃច័ន្ទទី ៤ ខែសីហាខាងមុខនេះ ក្រុមហ៊ុន Apple
នឹងបង្ហាញនូវ iOS 8 Beta ជំនាន់ទី ៥ របស់ខ្លួនផងដែរ។

លើស
ពីនេះទៀត មនុស្សភាគច្រើនរំពឹងថា iOS Beta 6
ក៏នឹងបង្ហាញខ្លូនជាផ្លូវការនៅថ្ងៃទី ១៥
ខែសីហាផងដែរហើយវាគឺជាជំនាន់ចុងក្រោយបង្អស់ដើម្បីស៊ីគ្នានឹង
ឈ្មោះថា iOS 8 GMដែលបានបំពាក់នូវលើស្មាតហ្វូន iPhone 6
នេះ។

ទោះជា
យ៉ាងណាក៏ដោយ iOS 8 GM
នៅមិនទាន់បានមានពត៌មានលេចឬពីវានៅឡើយទេ
ក៏ប៉ុន្តែគេជឿជាក់ថា
វានឹងបង្ហាញខ្លួនពីរទៅបីសប្តាហ៍ក្រោយការបង្ហាញវត្តមានរបស់
iOS 8 beta 6។ លើសពី នេះទៀត ក្រុមហ៊ុន Apple បានរំពឹងថា
នឹងបង្ហាញ iOS 8
ជាផ្លូវការតែម្តងនៅខែកញ្ញាខាងមុខនេះជាមួយនឹងស្មាតហ្វូន
iPhone 6 ដែលនឹងត្រូវបង្ហាញខ្លួននៅសប្តាហ៍ទីពីរ
ឬទីបីនៅខែកញ្ញាខាងមុខនេះ។ iOS 8 ដែលក្រុមហ៊ុន Apple
នឹងយកមកបង្ហាញនេះនឹងអាចប្រើប្រាស់បាននៅលើ iPhone, iPad
និងiPod Touch ហើយងានឹងធ្វើការជាមួយនឹង OS របស់ Apple Desktop
ប្រព័ន្ធប្រតិបត្តិការ OS X Yosemite
ដែលនឹងបង្ហាញខ្លួនជាផ្លូវការផងដែរនៅខែតុលា តែនៅថ្ងៃនេះ OS X
Yosemite Beta នឹងបង្ហាញខ្លួនផងដែរ។

Post a Comment