អក្សរខ្មែរ បានដាក់ក្នុង iOS 8
អ្នកប្រើប្រាស់ ផលិតផល Apple ជាច្រើន នៅប្រទេសកម្ពុជាយើងបាន
នាំគ្នាធ្វើការផ្ញើអ៊ីម៉ែន ទៅកាន់ស្ថាបនិកសំខាន់នៅក្រុមហ៊ុន Apple អស់
មួយរយៈ ដើម្បីអោយមានការដាក់បញ្ចូនពុម្ព អក្សរខ្មែរចូលប្រព័ន្ធ
ប្រត្តិបត្តិការ ថ្មីរបស់ខ្លួនមក ឥឡូវនេះយើងឃើញថា ចេញលទ្ធផលជា ផ្លែផ្កាហើយ។
ប្រព័ន្ធប្រតិបត្តិការ iOS 8 ដែលត្រូវបានក្រុមហ៊ុន Apple
ធ្វើការប្រកាសកាលពីយប់នេះ ហើយក្រោយការធ្វើ តេស្តសាកល្បង របស់ ក្រុម
4Khmeriphone បានអោយដឹងថា iOS 8 មានភ្ជាប់មក ពុម្ពខ្មែរមកជាស្រេច
គ្រាន់តែទំហំអក្សរមានលក្ខណៈមិនទាន់សូវល្អ
និងមានបញ្ហាមួយចំនួនដំណើរការមិនទាន់បានល្អប្រសើរ។ ពុម្ពអក្សរ ខ្មែរនោះអាច
ដំណើរការបានគ្រប់កម្មវិធីដូចជា Facebook ជាដើម
ប៉ុន្តែមិនទាន់ដំណើរការលើកម្មវិធី Safari នៅឡើយទេ ចំនែកឯក្តាចុច
ខ្មែរនៅមិនទាន់មាននៅផងដែរ ប៉ុន្តែក្រុម 4khmeriphone កំពុងតែ ឆ្លៀត
ពេលក្រៅម៉ោងធ្វើការរបស់ពួកគាត់ ដើម្បបញ្ចូនឯកសារ បន្ថែម
ទៀតទាក់ទងនឹងក្តារចុចខ្មែរ អោយបានមុន ការដាក់ចេញអោយ ប្រើ ប្រាស់ជាផ្លូវ
ការ។ Khmer-note សង្ឃឹមថា បងៗក្រុម4Khmeriphone នឹងធ្វើអោយពុម្ពអក្សរ
និងក្តារចុចខ្មែរ ដំណើរការបានយ៉ាងល្អ ប្រសើរ លើ iOS 8 ដែលនឹងដាក់អោយ ប្រើ
ប្រាស់ ជាផ្លូវការនៅប៉ុន្មានខែខាង មុខនេះ ហើយ Khmer-note
ក៏សូមអរគុណយ៉ាងជ្រាលជ្រៅ ដល់បងៗ ក្រុម 4Khmeriphone ផងដែរ
ដែលខិតខំប្រឹងប្រែងធ្វើអោយ ពុម្ពអក្សរ ខ្មែរ មាននៅលើ ប្រតិបត្តិការ iOS 8
និងការងារពីមុនៗមក។




Post a Comment