របៀប​ jailbreak iOS 7.1/ 7.1.1


របៀប​ jailbreak iOS 7.1/ 7.1.1 លើ Windows
* តម្រូវការ
- ត្រូវមាន iPhone 4, iPhone 4s, iPhone 5, iPhone 5c, iPhone 5s, iPod touch 5th gen, iPad 2, iPad 3, iPad 4, iPad Air, iPad mini, iPad mini with Retina Display
- កម្មវិធី iTunes កំណែប្រែចុងក្រោយបង្អស់សម្រាប់ Windows។ ចុចទីនេះ ដើម្បីដោនឡូត!
- ពិនិត្យមើលគណនី iCloud ជាមុនសិន ពោលគឺបិទ (Turn off) “Find-My-iPhone” និង sign out គណនី iCloud។ ម្យ៉ាងទៀត ដើម្បីការពារក្រែងលោ ជាប់គណនី iCloud របស់ម្ចាស់មុន
- ត្រូវ Back up ទិន្នន័យលើកុំព្យូទ័រពេលភ្ជាប់នឹង iTunes ជាចាំបាច់ ក្រែងលោមានបញ្ហាពេល jailbreak
* របៀប jailbreak
- ដោនឡូតយក jailbreak tool ពី PanGu ជាមុនសិន ដោយចុចត្រង់នេះ
- ភ្ជាប់ iPhone/ iPad/ iPod របស់អ្នក ដែលដំណើរការដោយ iOS 7.1/ 7.1.1 ទៅនឹងកុំព្យូទ័រ
- បើកកម្មវិធី Pangu v1.0.exe ដែលទើបដោនឡូនរួចនៅលើ Windows។
- កុំខ្វល់ពេលឃើញអក្សររញ៉េរញ៉ៃមិនស្គាល់ ព្រោះវាជាអក្សរចិន (មើលវីដេអូ)
- ដកសញ្ញា (√) នៅក្នុងប្រអប់ (មើលរូបភាព) រួចចុចប៊ូតុង “Start Jailbreak”
- កម្មវិធី Pangu នឹងតម្រូវឲ្យអ្នកប្ដូរថ្ងៃខែឆ្នាំរបស់ device ដោយចូលទៅ Settings> General > Date & Time រួចបិទមុខងារ «Automatically» និងកំណត់យកថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៤ (June 2, 2014)

1- Jailbreak ចាប់ផ្ដើមដំណើរការ ហើយអ្នកនឹងឃើញ icon កម្មវិធី Pangu លោតលើ screen រួចចុចលើ icon នោះ ដើម្បីបើកកម្មវិធី Pangu និង jailbreak
- អ្នកត្រូវរង់ចាំដោយអត់ធ្មត់ រយៈពេលពី ១០ ទៅ ១៥នាទី ដើម្បីឲ្យដំណើរការ jailbreak ចប់សព្វគ្រប់។
- ពេលជោគជ័យហើយ កុំភ្លេចកំណត់ថ្ងៃខែឆ្នាំឲ្យត្រូវឡើងវិញណា៎ ដោយចូល Settings > General > Date & Time រួចយក Automatically។
សូមណែនាំឲ្យប្រិយមិត្តកុំទាន់អាល jailbreak នៅពេលនេះ ព្រោះវាមានបញ្ហាមួយចំនួនដូចជា crash លើកម្មវិធីផ្សេងៗលើ device របស់អ្នក ខណៈដែលនៅក្នុង Cydia មិនទាន់មានកម្មវិធីមួយចំនួន ដំណើរការស្រួល ជាមួយនឹង iOS 7.1/ 7.1.1។