ដំឡើង Mobile Apps iOS លើ Win7
ដំឡើងម៉ាស៊ីន សំរាប់សរសេរកម្មវិធី Mobile Apps iOS នៅលើ MS Windows 7
ទោះជាយ៉ាងណា ត្រូវតែដឹង និងទទូលស្គាល់ថា ការបង្កើតកម្មវិធី នៅលើ iOS គឺមិនអាចដំណើរការនៅលើ MS Windows នោះទេ ព្រោះកម្មវិធីទូរស័ព្ទនេះ គឺដំណើរការនៅលើ iOS ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Apple។ កាលពីលើកមុន Apple មិនអនុញ្ញាតិអោយប្រព័ន្ធប្រតិបត្តការរបស់ខ្លួនដំណើរការ លើកុំព្យូទ័រ ដែលមាន Processor ក្រៅពីរបស់ខ្លួន( A Series) ឡើយ។ តែក្រោយមក គឺចាប់ពី OS X 10.9 មក Apple ក៏ចាប់ផ្តើមអនុញ្ញាតិអោយដំណើរការលើ កុំព្យូទ័រណាដែលបំពាក់ Intel Processor (CPU)។
សំយោគនៅក្នុងអត្ថបទនេះ គឺសន្មតថា លោកអ្នកជាអ្នកប្រើប្រាស់ Microsoft Windows 7 ហើយមានឯកសារជាច្រើនដែលត្រូវប្រើលើ Windows។ ដូច្នេះប្រហែលជា មិនចង់ផ្លាស់ប្តូរចេញពី Microsoft Windows 7 ទាំងស្រុងនោះទេ ។
ដូច្នេះយើងលើកយកតែការតំឡើង Mac OS X Mavericks បំពាក់បន្ថែមនៅលើ Windows 7 ដែលមានស្រាប់ សំរាប់បង្កើតកម្មវិធីទូរស័ព្ទ iPhone និង iPad តែប៉ុណ្ណោះ។
គូរបញ្ជាក់ផងដែរថា ដើម្បីបង្កើតកម្មវិធីនៅលើ iPhone និង iPad វិធីដែលល្អបំផុត គឺប្រើប្រាស់ កម្មវិធី Xcode ដែលដំណើរការនៅលើ Mac OS ដោយប្រើភាសាបច្ចកេទេសកុំព្យូទ័ (Programming Languages) Object-C ទោះជាមានកម្មវិធីខ្លះអាចអោយលោកអ្នក ប្រើប្រាស់បាននៅ MS Windows ក៏ដោយ។
ដើម្បីតំឡើង Mac OS X Mavericks យើងត្រូវមាន:
- ម៉ាស៊ីន ដែលមាន Intel ជា CPU
- RAM យ៉ាងតិច 4GB
- Hard Disk ទំនេរ យ៉ាងតិច 20GB នៅ Drive C:\ ហើយ 40GB នៅ Drive ផ្សេង។
- មានប្រព័ន្ធប្រតិបត្តិការ Windows 7
- មានកម្មវិធី vmware Workstation 10
- បើអាច បើមាន iPhone ឬ iPad នែក្បែដៃកាន់តែល្អ
- ត្រូវ មាន vmware image “Mac Mavericks”
- ត្រូវមាន Internet Connection ដើម្បី Download XCodes
តំឡើង vmware workstation 10សំរាប់ Mac Maverickគឺតំឡើងដូកម្មវិធីដ៏ទៃទៀតដែរ។ តែជាធម្មតា vmware មិនដំណើរការជាមួយ Mac OS ទេ។ ជាធម្មតា ពេលយើងបង្កើត Virtual Machine ថ្មី គឺមានរួបដូចខាងក្រោម:

តែពេលតំឡើងឡើងចប់ គឺត្រូវតំឡើង “vmware unlocker” មួយទៀតសំរាប់អោយ vmware ដំណើរការជាមួយ Mac Maverick បាន។
ឆែកមើល នៅលើ vmware workstation 10 បើមានដូចរូបខាងក្រោម មានន័យថា វាអាចដំណើរការជាមួយ Mac Mavericks បាន។
តំឡើង Mac Maverick
គឺគ្រាន់តែ បើក File របស់ virtual machine ដែលមានស្រាប់តែប៉ុណ្ណោះ។

ហើយ ចុច បើក “Power On” តែម្តង
ហើយ រងចាំបន្តិច បន្ទាប់មក ធ្វើតាមការណែនាំនៅលើអេក្រង់។
តំឡើង XCode 5
គឺគ្រាន់តែចុង នៅលើ “iTunes Store” ហើយ វាពាក្យ “XCode” ដូចរូបខាងក្រោម:
ដំណើរការ XCode 5 គឺចុចលើ “Finder” ហើយ ចូលទៅ “Application” ហើយ “XCode”
លោកអ្នកបានរៀបចំតំឡើង ម៉ាស៊ីនរូចរាល់សំរាប់ការ បង្កើតកម្មវិធីទូរស័ព្ទដៃ iPhone និង iPad។
Post a Comment