មេរៀនទី២: PHP- អថេរ
1.អថេរ (Variables) .
Variableគឺជាគ្រឹះដ៏សំខាន់សំរាប់ភាសាកុំព្យូទ័រវាត្រូវបានគេប្រើដើម្បីផ្ទុកនូវតំលៃជាបណ្ដោះអាសន្ននៅពេល
ដែលប្រតិបត្ដិការ script ម្ដងៗ ។ variable ត្រូវបានផ្ដល់តំលៃទៅអោយ នៅពេលដែល Script ចាប់ ផ្ដើម តំណើរការ ឬ នៅពេលអ្នកប្រើប្រាស់ បញ្ជូល ឬបានមកពីការចាប់យកទិន្នន័យពី Database អ្នកអាច ប្រើប្រាស់ variable គ្រប់ពេលទាំងអស់ នៅពេលដែល script ចាប់ផ្ដើមតំ ណើរការជា មួយ ទិន្នន័យ ហើយអ្នកអាចកែប្រែ តំលៃដែល Variable នោះផ្ទុកពីការប្រតិបត្ដិការ script មួយទៅកាន់ការ ប្រតិបត្ដិការ របស់ script មួយផ្សេងទៀត រហូតដល់ពេលដែល script របស់អ្នកត្រូវបានបញ្ចប់ ។
សំរាប់ភាសា PHP ឈោះរបស់ variable ត្រូវតែចាប់ផ្ដើមដោយនិមិត្ដសញ្ញា $
(dollar sign)អ្នក អាច ផ្ដល់ នូវ ឈោះរបស់ variable ជាតួអក្សរ តំលៃលេខ ឬ
underscore ( _ ) ក៏ប៉ុន្ដែអ្នកមិនអាច ប្រើអក្សរដកឃ្លាជាមួយឈោះរបស់
variable នោះទេ។ដែលប្រតិបត្ដិការ script ម្ដងៗ ។ variable ត្រូវបានផ្ដល់តំលៃទៅអោយ នៅពេលដែល Script ចាប់ ផ្ដើម តំណើរការ ឬ នៅពេលអ្នកប្រើប្រាស់ បញ្ជូល ឬបានមកពីការចាប់យកទិន្នន័យពី Database អ្នកអាច ប្រើប្រាស់ variable គ្រប់ពេលទាំងអស់ នៅពេលដែល script ចាប់ផ្ដើមតំ ណើរការជា មួយ ទិន្នន័យ ហើយអ្នកអាចកែប្រែ តំលៃដែល Variable នោះផ្ទុកពីការប្រតិបត្ដិការ script មួយទៅកាន់ការ ប្រតិបត្ដិការ របស់ script មួយផ្សេងទៀត រហូតដល់ពេលដែល script របស់អ្នកត្រូវបានបញ្ចប់ ។
ឧទាហរណ៍ ខាងក្រោមគឺជាការផ្ដល់ឈោះទៅអោយ variable ដែលត្រឹមត្រូវ ៖
$sok ;
$sok_som_neang ;
$_Dara ;
$Chenda22 ;
Variable របស់ PHP អាចផ្ទុកនូវប្រភេទទិន្នន័យដែលជាតំលៃលេខ តួអក្សរ object , array Booleans ហើយរាល់ចំនុះរបស់ variable អាចធ្វើការផ្លាស់ប្ដូរគ្រប់ពេលវេលា ។ ជាទូទៅ ការប្រកាសVariable ឬ ការផ្ដល់តំលៃទៅអោយ variable អ្នកអាចអនុវត្ដន៍នូវ statement ដូចខាងក្រោម ។
$num1 = 5;
$num2 = 8;
ការប្រកាស variable ពីរ ខាងលើអ្នកបានប្រើប្រាស់នូវ assignment operator (=) ដែលនឹងរៀបរាប់លំអិតនៅក្នុងមេរៀន “ Operator and Expression “ ។បន្ទាប់ពីអ្នកបាន ផ្ដល់នូវតំលៃទៅ variableរួចរាល់ហើយ អ្នកអាចយកវាមក ប្រើប្រាស់បាន ដូចខាងក្រោម ៖
print $num2; វាមានតំលៃសើនឹងការប្រើ print 8; ដូចច្នេះមានន័យថា $num2 ផ្ទុកតំម្លៃ ៨ ចូរចងចាំថារាល់ចុងបញ្ចប់នៃរបាយការណ៍របស់ PHP និមួយៗត្រូវតែបញ្ចប់ដោយសញ្ញា ( ; ) semicolon។
2 Data Types .
ប្រភេទខុសៗគ្នានៃទិន្នន័យត្រូវបានប្រើប្រាស់នូវចំនួនសរុបរបស់អង្គចងចាំផ្សេងៗគ្នា ហើយវាអាចប្រព្រឹត្ដទៅនៅពេលអ្នក
រៀបចំវានៅក្នុង script របស់អ្នក ។ មានភាសាកមវិធីមួយចំនួនទាមទារអោយអ្នកសរសេរកមμវិធី ប្រកាសនូវប្រភេទ នៃទិន្នន័យ

ឧទាហរណ៍ ១
Gettype.php
01:
02:
04:
05:
06:
Using gettype
07:
08: 09: $testing;
10: Print gettype($testing);// NULL
11: $testing = 5;
12: print gettype($testing); // integer
14: print “
”;
15: $testing = “five”;
16: print gettype($testing); // string
17: print “
”;
18: $testing = 5.0;
19: print gettype($testing); // double
20: print “
”;
21: $testing = true;
22: print gettype($testing); // boolean
23: print “
”;
24: ?>
25:
26:
27:
នៅពេលដែល variable $testing
ត្រូវបានប្រកាសនៅបន្ទាត់ទី ០៩ ដោយមិនបាន ផ្ដល់តំលៃ ទៅអោយវា
ដូចច្នេះនៅពេលដែលប្រើប្រាស់ gettype() function ដើម្បីត្រួតពិនិត្យ
variable នៅបន្ទាត់ទី១០ នោះអ្នកនឹង ទទួលបាននូវ លទ្ធផល ជាអក្សរ Null ។
បន្ទាប់ពីនេះ variable $testing ត្រូវបានផ្ទល់នូវតំលៃជាតួលេខនៅបន្ទាត់ទី ១១
គឺលេខ ៥ ដែលជាចំនួនគត់ ឬ អ្នកអាច
និយាយបានថាតំលៃលេខដែលគានក្បៀសដូច្នេះលទ្ទផលដែលនឹងទទួលបានបន្ទាប់ពីការ
ប្រើប្រាស់នូវ
gettype() function បន្ទាត់ទី១២ គឺ // integerចំណែកការផ្ដល់នូវតំលៃ “five”
ទៅអោយ variable $testing នៅបន្ទាត់ទី ១៥ គឺជាបន្ដុំនៃតួអក្សរ
។នៅពេលដែលអ្នកចង់ធ្វើការជាមួយតំលៃជា string
អ្នកត្រូវតែដាក់តំលៃនោះស្ថិតនៅក្នុងចន្លោះ សញ្ញា ( “ ) Double quotation
mark ឬ ( „ ) single quotation mark ។
តំលៃជាប្រភេទ double ត្រូវបានផ្ដល់ទៅអោយ
variable $testing ដែលស្ថិតនៅបន្ទាត់ទី ១៨ជាតំលៃ លេខ 5.0
ដែលតំលៃនេះជាតំលៃលេខទសភាគ ឬ ជាតំលៃលេខដែលមានក្បៀស។ តំលៃជាប្រភេទ Boolean
ត្រូវបានផ្ដល់ទៅអោយ variable $testing នៅបន្ទាត់ទី ២១
ហើយតំលៃនេះអាចមានតែពីរប៉ុណ្ណោះគឺ true ឬ false ។
សំគាល់ ៖ភាពខុសគ្នារវាការប្រើប្រាស់នូវ (“ ) double quotation mark និង ( ‘ ) single quotation mark
Double quotation mark អនុញ្ញាតិអោយយើងប្រើប្រាស់នូវ variable បញ្ចូលជាមួយ ពីព្រោះ PHP engine នឹងជំនួសនូវតំលៃដែលជា variable ។ សូមពិនិត្យមើលឧទាហរណ៍ខាងក្រោម-
$name = “Rithya”; >
print “hello, $name”; // hello,Rithya >
ប្រសិនបើអ្នកប្រើប្រាស់នូវ single quotation mark variable មិនត្រូវបានជំនួសដោយតំលៃនោះទេ ។
print ‘hello, $name’; // hello, $name >
ឧទាហរណ៍ ២
Quotation.php
01:
02:
03:
04:
05:
Using double quatation and Signle quatation mark
06:
07: 08: $name = “Rithya”;
09: print “Hello,$name
”; // Hello,Rithya
10: print ‘Hello,$name’; // Hello,$name
11: ?>
12:
13:
14:
3.Displaying Type Information with var_dump().
gettype() គឺជា function ដែលប្រើដើមី្បទទួលនូវប្រភេទ variable ដោយឡែក var_dump()
ប្រើដើម្បីប្រាប់នូវប្រភេទ variable និង ចំនុះរបស់វា ។ ច្រើនជាងនេះទៅទៀត សំរាប់ប្រភេទតំលៃដែលសគសាញដូចជា arrays និង object var_dump() ផ្ដល់អោយនូវពត៌មានគ្រប់ប្រភេទដែលមាននៅក្នុងVariable នោះ ។
ឧទាហរណ៍ ៣
Var_dump.php
01:
02:
03:
04:
05:
06:
using Var_dump
07:
08: 09: $testing=5;
10: print var_dump($testing);
11: ?>
12:
13:
14:
4.The Cast Operators
PHPផ្ដល់អោយនូវវិធីដើម្បធ្វើការផ្លាស់ប្ដូរនូវប្រភេទទិន្នន័យដោយប្រើប្រាស់castoperators ដូចមានរៀបរាប់ក្នុង
តារាងខាងក្រោមៈ

Casting.php
Using Casting to Changing Type
$unexpect=3.14;
$holder = (double)$unexpect;
print gettype($holder);
print “— $holder
”;
$holder = (string)$unexpect;
print Gettype($holder);
print “– $holder
”;
$holder = (integer)$unexpect;
print gettype($holder);
print “– $holder
”;
$holder = (Double)$unexpect;
print gettype($holder);
print “—- $holder
”;
$holder = (boolean)$unexpect;
print gettype($holder);
print “– $holder
”;
?>
5.Operators and Expressions . Operators គឺជានិមិតសញ្ញាទាំឡាយណាដែល អ្នកអាចប្រើ តំលៃមួយ ឬ ច្រើន បង្កើតចេញជាតំលៃថីមួយទៀត ហើយតំលៃដែលប្រតិបត្ដិដោយ operator នោះត្រូវបានគេហៅថា operand ។
Operand គឺជាតំលៃដែលចូលរួមជាមួយ operator ដែលជាទូទៅ មាន operand ពីរជាមួយOperator មួយ ។
ឧទាហរណ៍ការប្រើ operand ពីរ ជាមួយ operator ដើម្បីបង្កើតចេញជាតំលៃថីមួយផ្សេងទៀត។
4 + 5
៤ ហើយនិង ៥ គឺជា operand ដែលត្រូវបាន operated ដោយ addition operator (+) ដើម្បីបង្កើតនូវតំលៃថី គឺ ៩ ។ ការផ្ដុំនូវ operand និង operator ដើម្បីបង្កើតជាលទ្ធផល ត្រូវបានគេហៅថា expression
5.1 The Assignment Operator .
Assignment operators ប្រើដើម្បីផ្ដល់នូវតំលៃទៅអោយ variable ។ ដូចដែលអ្នក បានជួប ខាងលើ assignment operator ត្រូវបាន initialize variable គ្រប់ពេល វាគឺជាអក្សរ ( = ) ។Assignment operator ចាប់យកតំលៃពី operand ខាងស្ដាំទៅអោយ operand ខាងឆ្វេងដូចឧទាហរណ៍
ខាងក្រោម ៖
$name = “ DYCHANDOEUN “ ;
Print $name; .
ជាទូទៅខាងឆ្វេងនៃ Assignment operator ច្រើនតែជា variable ។
5.2 Arithmetic Operators

5.3 The Concatenation Operator ( . ) .
Concatenation operator ប្រើដើម្បីភ្ជាប់ string សំរាប់ operator មួយនេះវាធ្វើការជា មួយតែ string ប៉ុណ្ណោះ ។ ដូច្នេះរាល់ operand ដែលមិនមែនជា string វានឹង convert អោយទៅ ជា string សូមពិនិត្យមើលឧទាហរណ៍ ៖
“hello”.” world” ការសរសេរបែបនេះវាសើនឹងការសរសេរ “hello world” ។
$year = 2007; .
Print “Happy khmer new year_”.$year ; .
Variable $year ដែលជាប្រភេទ integer ត្រូវបានបំលែងទៅជា string ” 2007 ” មុន
ពេលដែលវាត្រូវបានភ្ជាប់ជាមួយ string “ Happy khmer new year ” ។
5.4 Combined Assignment Operators
$x = 4; .
$x = $x + 4; // លទ្ធផល $x គឺ 8
ឬ អ្នកអាចជំនួសដោយការសរសេរដូចខាងក្រោម
$x = 4;
$x += 4; // $ លទ្ធផល $x គឺ 8

5.5 Comparison Operators . Comparison operators ប្រើដើម្បីប្រៀធៀបនូវ operands ទាំងឡាយ ដោយផ្ដល់នូវតំលៃត្រលប់ជា Boolean ( true or false ) ។
ឧទាហរណ៍ដើម្បីត្រួតពិនិត្យតំលៃដែលមាននៅក្នុង $x និងជាតំលៃដែលតូចជាងប្រាំ អ្នកអាចប្រើជាមួយនឹង less than operator ។
$x < 5
ប្រសិនបើ $x ផ្ទុកតំលៃ លេខ 4 expression ខាងលើនឹងផ្ដល់ជាតំលៃ true ប៉ុន្ដែប្រសិនបើ $x ផ្ទុកតំលៃជាលេខ 7 នោះ expression នឹងផ្ដល់នូវតំលៃ false ។

5.6 Logical Operators

Or operator ឬ ( || ) ផ្ដល់តំលៃ true ប្រសិនបើ operand ខាងឆ្វេង ឬ ខាងស្ដាំណាមួយមានតំលៃ true ។
ឧទាហរណ៍ ១. true || false លទ្ធផលគឺ true ។And operator ឬ ( && ) ផ្ដល់តំលៃ true នៅពេលដែល operand ទាំងពីរមានតំលៃ true ។
ឧទាហរណ៍ ២. true && false លទ្ធផលគឺ false ។
ឧទាហរណ៍ ៣. ( $x > 2 ) && ( $x < 15 )
5.7 Increment/Decrement Operators Increment/decrement operators ប្រើដើម្បីបង្កើន ឬ បន្ថយតំលៃ របស់ variable ដែលជា Integer ហើយជាទូទៅប្រើដើម្បីរាប់ Iteration របស់ loop ។
$x = $x + 1; // $x is incremented.
$x += 1; // $x is incremented.
$x++; // $x is incremented
. $x = $x – 1; // $x is decremented.
$x–; // $x is decremented.
$x- = 1; // $x is decremented.

ឧទាហរណ៍
$num1 = 5;
$num2 = $num1++; // post-increment, $num2 ត្រូវបានផ្ដល់នូវតំលៃដើមរបស់ $num1
print $num1; // លទ្ធផលដែលនឹងត្រូវបង្ហាញគឺ តំលៃរបស់ $num1 គឺ ៦
print $num2; // លទ្ធផលដែលនឹងត្រូវបង្ហាញគឺ ជាតំលៃដើមរបស់ $num1 គឺ ៥
ឧទាហរណ៍ ៖
$num1 = 5;
$num2 = ++$num1; // pre-increment, $num2 ត្រូវបានផ្ដល់នូវតំលៃថីរបស់ $num1
ទៅអោយ $num2 ។
print $num1; // លទ្ធផលដែលនឹងត្រូវបង្ហាញគឺ តំលៃរបស់ $num1 គឺ ៦
print $num2; // លទ្ធផលដែលនឹងត្រូវបង្ហាញគឺ ជាតំលៃរបស់ $num1 គឺ ៦
6.Constants . ជាទូទៅ Variables ត្រូវបានគេប្រើដើម្បីផ្ទុកនូវតំលៃ ពីព្រោះតំលៃ និង ប្រភេទរបស់វាអាច នឹងត្រូវផ្លាស់ប្ដូរបានគ្រប់ពេលវេលា ។ ប្រសិនបើអ្នកចង់ធ្វើការជា មួយតំលៃដែល មិនប្រែរប្រួលនៅក្នុងការ ប្រតិបត្ដិការកូដរបស់អ្នក អ្នកអាចប្រើប្រាស់នូវ constant ។ PHP បានផ្ដល់នូវ define() function ដើម្បី
បង្កើតនូវ constant ។
define(“CONSTANT_NAME”, 42);
តំលៃដែលអ្នកអាចផ្ដល់ទៅអោយ constant គឺត្រូវតែជា តំលៃលេខ ឬ តួអក្សរ ហើយសំរាប់ការ
ផ្ដល់ឈេμាះរបស់ constant អ្នកគួរតែប្រើអក្សរធំ ។ រាលការ់ប្រើប្រាស់ constant variable អ្នកគ្រាន់យក ឈោះរបស់ constant នោះមកប្រើ ប៉ុន្ដែមិនមានសញ្ញា ($) dollar symbol នៅពីមុខនោះទេ ។
ឧទាហរណ៍ ៦
constant.php
01:
02:
03:
04:
05:
06:
07:
08: 09: define(“USER”, “Ankor”);
10: print “Welcome “.USER;
11: ?>
12:
13:
14:
15:
នៅបន្ទាត់ទី ១០ យើងបានប្រើ concatenation operator ដើម្បីភ្ជាប់តំលៃរបស់ constant និង
អក្សរ “Welcome” ពីព្រោះ PHP engine មិនមានវិធីសាស្ដ្រដើម្បីបែងចែក រវាង constant និង string
ដែលនៅក្នុង quotation mark នោះទេ ។
ជា Default constant គឺ case sensitive ប៉ុន្ដែអ្នកអាចផ្លាស់ប្ដូរដោយទទួលយកនូវ argument
ទី៣ ជា boolean មកប្រើក្នុង define() function ដើម្បីកំណត់អោយការប្រើប្រាស់ឈោះ constant ជា
Case insensitive ដូចមានក្នុងឧទហរណ៍ខាងក្រោម ។
define(“USER”, “Ankor”, true); .
ដូច្នេះអ្នកអាចប្រើប្រាស់ constant ដោយមិនមានការខ្វាយខ្វល់អំពីអក្សរតូចឬធំឡើយ ។
print User;
print usEr;
print USER;
ឧទាហរណ៍ ៧
constant2.php
define (“USER”, “Angkor”,true);
print “Welcome”.uSER.”
”;
print “Welcome”.uSeR.”
”;
print “Welcome”.usEr.”
”;
print “Welcome”.uSER.”
”;
?>
Post a Comment