ធ្វើ Wifi ដើរលឿនលើ iOS 8.1

iOS 8 និង 8.1 បើទោះបីវាជាជំនាន់ប្រតិបត្តិការថ្មីក៏ពិតមែន តែ Apple នៅមានកំហុសឆ្គងមួយចំនួនពុំទាន់បានដោះស្រាយអស់នៅឡើយ តែការ Update ពី iOS មួយជំនាន់ទៅមួយជំនាន់តែងតែមានការប្រែប្រួល ធ្វើយ៉ាងណាអោយអ្នកប្រើប្រាស់ទទួលបានភាពប្រសើរ គ្មានបញ្ហាអ្វីត្រូវកត់សំគាល់។ បើទោះបីជាយ៉ាងនេះក្ដី ក៏យើងនៅឃើញមានអតិថិជន Apple មួយចំនួនតូច បានរាយការណ៍មកថា ពួកគេមានបញ្ហាល្បឿន Wifi នៅលើស្មាតហ្វូន និងថេប្លេតរបស់ពួកគេ ដែលកំពុងដំណើរការដោយប្រព័ន្ធប្រតិបតិ្តការ iOS 8 និង 8.1 ខាងក្រោមនេះជាជំហាន អនុវត្ត
ដំឡើង
- ចូលទៅកាន់ Settings របស់ iPhone ឬ iPad របស់អ្នក
- ចុចប៊ូតុងមុខងារ Wi-Fi ហើយ បើកអោយវាដំណើរការ
- សូមជ្រើសរើសយក Router ឬ ឈ្មោះ Wifi ដែលអ្នកចង់តភ្ជាប់ (Connect)
- បន្ទាប់មកចុចសញ្ញា “i” ដូចរូបភាពខាងក្រោម
- ចុងក្រោយ សូមចូលទៅកាន់ Bar ឈ្មោះ DNS បន្ទាប់មកវាយលេខ 8.8.8.8, 8.8.4.4 ហើយចុចត្រឡប់មកវិញបន្ទាប់មកភ្ជាប់ម៉ាស៊ីនរបស់អ្នកទៅកាន់ Wifi ជាការស្រេច។


Post a Comment