បំពង-ចង្រិតបំពងញាត់សណ្តែកដី

1
ចង្រិតបំពងញាត់សណ្តែកដីជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង
ទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបខ្មែរមានរសជាតិឆ្ងាញ់។តើចង្រិតបំពងញាត់សណ្តែកដីដែល ជនជាតិខ្មែរ
ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?
គ្រឿងផ្សំមានដួចជា៖
  o សត្វចង្រិតរាងទ្រឺសល្មម          o សណ្តែកដី
o ម្ទេស                                        o អំបិល
o ស្ករស
ចំពោះរបៀបធ្វើ៖
     ដំបូងយកសត្វចង្រិតក្តិចគូតយកពោះវៀនចេញ បន្ទាប់មកញាត់សណ្តែកដីចូល (ការធ្វើបែបនេះចំណាយពេលយូរតែមានរស់ជាតិឆ្ងាញ់)។
បន្ទាប់មកយក ប្រេងសណ្តែកដាក់ដាំអោយក្តៅរួចដាក់សត្វចង្រិត អំបិល ផ្លែម្ទេស រហូតជិតស្រួយ ឆ្អិនល្អ សឹមដាក់ស្ករបន្តិចចូលជាការស្រេច។