អាំង-ពងក្ដាមថ្ម ប្រឡាក់អំបិលម្ទេស
ការរើសយកតែក្ដាមញី ដែលមានពងពេញពោះ មកបកស្នូកចេញ ទើបប្រឡាក់គ្រឿងម្ទេសក្រហមទុំ ហើយយកទៅអាំងរហូតក្ដាមឡើងពណ៌ក្រហមឆ្អិន ត្រូវចំណាយពេលប្រមាណជាងកន្លះម៉ោង ទើបធ្វើឲ្យខ្លាញ់ពណ៌លឿង ក្នុងខ្លួនក្ដាម ស្រក់មកខាងក្រៅ ទម្រាំធ្វើឲ្យស្ងួតដល់ពងនៅខាងក្នុងស្នូកដែលជាកន្លែងពិសេស ។
ពងក្ដាម មានពណ៌លឿងលាយក្រហមច្រាលពេលទំពាទៅច្រុបៗផង ផ្អែមស្អិតផង រសជាតិស្រដៀងពងក្ងាន។ លើសពីនេះទៅទៀត សាច់ក្ដាម ពិសេសត្រង់ដង្កៀប ដែលមានសាច់ច្រើនជាងគេ ប៉ុនៗមេជើង ក៏បានបន្ថែមឲ្យរសជាតិ ទាក់អណ្ដាតរបស់អ្នក រកឈប់មិនបានឡើយ។ ចំពោះរសជាតិសាច់ក្ដាម ហឹរគួរសមដែរ បើសិនជាអ្នកមិនសូវចូលចិត្តម្ទេស អាចញ៉ាំជីរអង្កាម ដើម្បីកាត់បន្ថយរសជាតិហឹរបាន ។
ចំពោះតម្លៃគឺអាស្រ័យទៅលើក្ដាមដែលមិត្តយុវវ័យជ្រើសរើស ក្ដាមមានពង មានទម្ងន់ចាប់ពី កន្លះគីឡូឡើង ទៅ ដល់ ៧ខាំ ហើយក្នុងមួយគីឡូ មានតម្លៃ ៣០ដុល្លារ។ ក្រៅពីនេះ នៅLay Lay seafood ក៏មានម្ហូបប្រចាំត្រកូលរបស់អ្នកខេត្តព្រះសីហនុ គឺ ញ៉ាំពងប្រឡាំងកាស ដែលចម្អិនដោយចុងភៅ ដែលមានស្នាដៃមកពីខេត្តព្រះសីហនុពិតៗ។
ភោជនីយដ្ឋាន Lay Lay seafood ក៏មានទីតាំងលើដំបូលអគារដែលអាច ស្រូបយកខ្យល់អាកាសបណ្ដើរ ញ៉ាំអាហារបណ្ដើរ មានអារម្មណ៍ហាក់ដូចជានៅមាត់សមុទ្រអីចឹងដែរ ។ ភោជនីយដ្ឋាន Lay Lay seafood មានទីតាំងស្ថិតនៅ ផ្ទះលេខ១៨ ផ្លូវ១០៥ កែង ១៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ទូរសព្ទលេខ 012 88 12 81 ៕
Post a Comment