ញាំ-ស្តៅ

គ្រឿងផ្សំ៖
- ត្រី (ត្រីឆ្តោរ ត្រីរ៉ស់ ត្រីទីឡាប់យ៉ា…ត្រីដែលមានស្រកាហើយមានសាច់ច្រើន)
- ស្តៅ (ផ្កានិងត្រួយ)
- សណ្តែកបណ្តុះ ប៉េងប៉ោះ ម្ទេសប្លោកបៃតងឫក្រហម ត្រសក់
- អំពិលទុំ ប្រហុក (ប្រហុកសាច់)
ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
- ចំហុយត្រីជាមួយអំពិលទុំនិងប្រហុក (ប្រហុកដាក់តាមដែលចូលចិត្ត)
- ហាន់ប៉េងប៉ោះ ម្ទេសប្លោកបៃតងឫក្រហម ត្រសក់ជាចំណិតតូចៗ
- ស្រុះស្តៅរួចបេះយកមែកចេញ។ដាក់លាយជាមួយបន្លែដែលហាន់រួច និងដាក់សណ្តែកបណ្តុះចូល។
- បេះត្រីដែលចំហុយយកឆ្អឹងចេញ។ ជ្រំទឹកប្រហុកនិងអំពិលទុំជាមួយគ្នា ដាក់ស្ករស អំបិល ទឹកត្រីតាមរសជាតិដែលចូលចិត្ត។ ចាក់ចូលរួចជាមួយត្រីនិងនិងបន្លែច្របល់ចូលគ្នាជាកាស្រេចុ។
Post a Comment