ណែម-ត្រី (ណែមបាត់ដំបង)
គ្រឿងផ្សំ៖
១. ជាធម្មតាគេប្រើត្រីរ៉ស់ ឬ ត្រីស្លាត
២. ស្ករស ២ស្លាបព្រាបាយ
៣. អំបិល ១ស្លាបព្រាបាយ
៤. រំដេង ៣មើម
៥. ខ្ទឹមស១មើម
៦. ម្ទេស
៧. ស្លឹកកន្ទួត (បើមាន)
៨. ថង់ប្លាសស្ទិចទុកច្រក
របៀបធ្វើ៖
បុកឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ត់។
ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុកឬកិនអោយម៉ត់ដែរ។
លាយសាច់ត្រីដែម៉ត់ហើយជាមួយរំដេង និងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ប្រើម៉ាស៊ីនមិនសាច់ រីបុកចូលគ្នាអោយសព្វរហូតដល់សាច់ត្រីស្វិតចូលគ្នាទើបឈប់។
ច្រកដាក់ថង់ដោយសង្កត់អោយណែន និងបង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់។
ទុក ២ថ្ងៃ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកក សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន៕

Post a Comment