មេរៀនទី១៧: អក្សរខ្មែរ
អក្សរខ្មែរនៅក្នុងកម្មវិធី Photoshop CS6
មានសំណួរមួយចំនួនបានផ្ញើមកសួរ
ខ្ញុំអំពីបញ្ហាអក្សរខ្មែរនៅក្នុងកម្មវិធី Photoshop CS6
ដែលក្រុមហ៊ុន Adobe ទើបតែចេញផ្សាយពីរបីខែនេះ។
ខ្ញុំក៏ពុំទាន់មានដំណោះស្រាយណាមួយដែលសមស្របសម្រាប់ស្ថានភាព
បច្ចុប្បន្ននេះដែរ តែនៅពេលថ្មីៗនេះក្នុងគេហទំព័ររបស់លោក ដាញ់ ហុង
អ្នកជំនាញធ្វើពុម្ពអក្សរយូនីកូដខ្មែរ
បានសរសេរអត្ថបទមួយខ្លីទាក់ទងនឹងបញ្ហានេះ។
លោកបានបង្ហាញអំពីការប្រើអក្សរហនុមាន (Hanuman ដែលទាញយកចេញពី
Google Webfonts) នៅក្នុងកម្មវិធី Photoshop CS6
ហើយដូចជាពុំមានបញ្ហាអ្វីឡើយ។ ខ្ញុំពុំទាន់មានកម្មវិធី Photoshop
CS6 ប្រើនៅឡើយទេ តែប្រសិនបើលោកអ្នកមានហើយ
សូមសាកល្បងតាមសេចក្ដីណែនាំដែលខ្ញុំដកស្រង់ចេញពីគេហទំព័ររបស់
លោក ដាញ់ ហុង។
១. សូមទាញយកអក្សរ ហនុមាន (Hanuman) ពីគេហទំព័រ Google Webfonts។
២. ចូលទៅ Type → Penals → Paragraph Penal បន្ទាប់មករើសយក៖

១. សូមទាញយកអក្សរ ហនុមាន (Hanuman) ពីគេហទំព័រ Google Webfonts។
២. ចូលទៅ Type → Penals → Paragraph Penal បន្ទាប់មករើសយក៖

មេរៀនទី១៩: បង្កើតភ្លើងនៅលើបាតដៃ
មេរៀនទី១៩: បង្កើតភ្លើងនៅលើបាតដៃ
នៅក្នុងកម្មវិធី Photo Shop មាន Tools ជាច្រើនសម្រាប់ធ្វើការកាត់ត ឬរចនាជារូបភាពផ្សេងៗ។ ហើយខាងក្រោមនេះគឺជាគន្លឹះមួយ ដែលបង្ហាញឲ្យអ្នកចេះពីរបៀបដាក់ភ្លើងនៅលើបាតដៃ ដែលមើលទៅហាក់បីដូចជាភ្លើងកំពុងតែឆេះអញ្ចឹង។ដំបូងអ្នកត្រូវស្វែងរករូបភាពដែលកំពុងតែយកដៃទាំងពីរត្រង់ទឹក យកមកធ្វើការកែប្រែ។
ជំហ៊ានទី១
បើករូបភាពនេះជាមួយកម្មវិធី Photo Shop
ចុចលើ Adjustment Layer => ហើយយកពាក្យថា Levels
ធ្វើការកំណត់ ដូចរូបភាពដែលបង្ហាញខាងក្រោម
ជំហ៊ានទី២សូមធ្វើការបង្កើត Layer ថ្មីមួយទៀត
ប្រើ
ប្រាស់មុខងារ soft brush ដោយកំណត់ទំហំធំបន្តិច
ហើយជ្រើសយកពណ៌(#993300) Select នៅលើរូបបាទដៃ។ បន្ទាប់មកកំណត់
brush ឲ្យតូចជាមុនបន្តិច កំណត់យក (#ff9933) Select
លើកន្លែងដដែលម្តងទៀត។ បន្ទាប់មកកំណត់ brush
ឲ្យតូចជាមុនបន្តិចទៀត ដោយកំណត់យកពណ៌ (#ffcc66)
ចុចលើកន្លែងនេះទៀត។ ចុងក្រោយទំហំកំណត់ brush
ឲ្យតូចជាងមុនបន្តិចទៀត ហើយកំណត់យកពណ៌ (#ffff66)
ចុចលើកន្លែងដដែលនោះទៀត។
ជំហ៊ានទី៣ប្រើប្រាស់មុខងារ Smudge Tool ហើយកំណត់ទំហំឲ្យតូចបន្តិច រួចចុចលើពន្លឺដែលនៅលើដៃនោះឲ្យ រួចទាញឡើងទៅលើ ធ្វើបែបនេះដដែលៗរហូតដល់អ្នកពេញចិត្ត ពេលនោះអ្នកនឹងឃើញរូបដូចជាអណ្តោតភ្លើងកំពុងតែឆេះលេចឡើង។
ជំហ៊ានទី៤ប្រើប្រាស់ Quick Mask Mode ដើម្បីបន្ថែម ពន្លឺខ្លះនៅលើដៃ ឲ្យដូចជាចំហាយភ្លើងដែលជេះចេញមក ហើយជ្រើសយក Brush មួយដែលធំ រួច Select ពីលើរូបដៃនេះ។
ជំហ៊ានទី៥ចុចលើ Adjustment Layer => ហើយជ្រើសយក Color Balance នៅពេលដែលផ្ទាំងមួយទៀតបង្ហាញមកសូមធ្វើការកំណត់
Red : កំណត់យក +26
Green : កំណត់យក +12
Blue : កំណត់យក -21
ជំហ៊ានទី៦ចុចលើ Color Balance ហើយប្រើប្រាស់ Eraser Tool ដើម្បីលុបពន្លឺខ្លះៗដែលនៅជុំវិញដៃ
ក្រោយពីបានលុបពណ៌ដែលដូចចំហាយភ្លើងចាលខ្លះ អ្នកនឹងទទួលបានលទ្ធផលដូចខាងក្រោម
Post a Comment