មេរៀនទី១៨:រចនាអក្សរភ្លើងឆេះ

ការ ​កែច្នៃ​ប្រឌិត គឺ​ជា​បញ្ហា​សំខាន់​សម្រាប់​អ្នក​ជា​អ្នក​រចនា ត្រូវ​រិះ​រក​នូវ​គំនិតប្លែកៗ ដើម្បី​ទទួល​បាន​ការ​ទាក់ទាញ នោះ​អ្នក​នឹង​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់​ពី​ជំនាញ​ពិត​ប្រាកដ​មួយ។ អ្នក​ត្រូវ​អភិវឌ្ឍន៍​នូវ​សមត្ថភាព​នោះ​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ ធ្វើ​ទៅ​បាន។ លំហាត់​ខាង​ក្រោម​នឹង​បង្ហាញ​អ្នក​ពី​របៀប​ច្នៃ​អក្សរ 3D ដែល​ឆាបឆេះ​នៅ​ក្នុង​ភ្នក់​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ៖
លទ្ធចុងក្រោយនៃរូប
1ជំហ៊ានទី១៖
បង្កើត Layer ថ្មី​មួយ ដោយ​ធ្វើ​ការ​កំណត់​នូវ​ទំហំ​ឲ្យ​បាន​ច្បាស់លាស់​គឺ ទទឹង 1024px និង​កំពស់ 768px ។
ចុច File > New រួច​ធ្វើ​ការ​កំណត់
1ជំហ៊ានទី២៖
ប្រើ ​ប្រាស់ Gradient Tool ដោយ​ធ្វើ​ការ​ចាក់​ពណ៌​សម្រាប់​ផ្ទៃ​ខាង​មុខ #ffb400 និង​ពណ៌​ផ្ទៃ​ខាង​ក្រោយ #000000 បន្ទាប់​មក​ជ្រើស​រើស​យក Radial Gradient។
1ចាប់ ​បង្រួញ​នូវ Layer 1 នេះ ដើម្បី​ឲ្យ​ពណ៌​លឿង​ខាង​ក្នុង​ទៅ​ជា​រាង​ពង​ក្រពើ រួច​បង្កើត Layer ថ្មី​មួយ​ទៀត ដែល​មាន​ផ្ទៃ​ពណ៌​ខ្មៅ ដោយ​ដាក់​នៅ​ខាង​ក្រោម Layer 1 ។
1ចាប់ ​ផ្ដើម​បញ្ចូល​គ្នានូវ Layer ទាំង​ពីរ រួច​ដាក់​ឈ្មោះ​ថា bg overlay ដោយ​ជ្រើស​រើស​នូវ Layers ទាំង​ពីរ​នោះ រួច​ចុច​ខាង​ស្ដាំ​ជ្រើស​យក​ពាក្យ​ថា Merge Layer� ឬ​ចូល​ទៅ​ក្នុង Layer Menu > Merge Layer (ctrl + e)
1រក ​រូប​ភាព​មួយ ដែល​មាន​រូបរាង​ដូច​ជា​ដី​ចាស់​មាន​ស្នាម​ខ្លះៗ រួច​ទាញ​ចូល​ដោយ​ដាក់​នៅ​ខាង​ក្រោម​នៃ bg overlay Layer ដើម្បី​បម្លែង​ចូល​គ្នា​យក​ធ្វើ​ជា​ផ្ទៃ​ភ្នក់​ភ្លើង​នៃ​លំហាត់​នេះ។
ជ្រើស​យក bg overlay layer រួច​ប្ដូរ​នូវ blending mode ពី normal ទៅជា Hard Light
1ជំហ៊ានទី៣៖
ប្រើ ​ប្រាស់ Type Tool ដើម្បី​វាយ​អក្សរ​ម្ដង ១តួ​ដាច់ៗ​ពី​គ្នា (១តួ ១ layer) និង​បង្កើត​ជា​អក្សរ 3D ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក ដោយ​រើស​នូវពណ៌​ក្រហម​ឬ​ស្រដៀង​នឹង​ភ្លើង​តែ​ម្ដង
1អ្នក ​ត្រូវ​ធ្វើ​ដូច​នេះ នៅ​រាល់​គ្រប់​នៃ​អក្សរ​ទាំង​អស់ ដែល​អ្នក​នឹង​ត្រូវ​បង្កើត​ជា​អក្សរឆេះ​នោះ រួច​ទាញ​ទៅ​តាម​គំរូ នៃ 3D បាន​បង្ហាញ​នៅ​ក្នុង Screen ស្រាប់ មើលយ៉ាង​ណា​ឲ្យ​សម​នឹង​គំនិត​របស់​អ្នក។
1ចាប់ ​បង្វិល ប្ដូរ​ទី​តាំង ពង្រីក​ពង្រួម និង​ប្ដូរ​កម្រិត​ពន្លឺ ដោយ​ដៃ​របស់​អ្នក​ជាមួយ​នឹង​ការ​ចាប់​អូស ហើយ​មើល​រាង​តាម​នោះ​ចុះ។ ពេល​កំណត់​រួច ចុច​ប្ដូរឧបករណ៍​ផ្សេង នោះ​ស្មើ​នឹង​អ្នក​បាន​បញ្ចប់​នូវ​ការងារ​បង្កើត​អក្សរ 3D របស់​អ្នក។
1រក ​រូប​ផ្សេង​មួយ​ទៀត ដើម្បី​មក​ចាក់​បង្កប់​លើ​អក្សរ​នោះ ឲ្យ​ហាក់​បីដូច​ជា​អុស​ដែល​ត្រូវ​បាន​ដុត​ដូច្នោះ។ ដូច​ជា​រូប​ក្រដាស់​ត្រូវ​ទឹក​ចាស់ៗ ជញ្ជាំង​ចាស់ៗ ដោយ​ដាក់​នូវ​ពី​ខាង​លើ​នៃ​អក្សរ 3D របស់​អ្នក។
បន្ទាប់​មក​ចាប់​ផ្ដើម​ប្ដូរ​នូវ blending mode នៅ​លើ layer រូប​ថ្មី​នេះ​ទៀត ដើម្បី​កំណត់​នៃ​ការ​បង្កប់។
1បើក​រូប​ណា​មួយ​រួច ចាប់​ទាញ​ដាក់​ក្នុង​សន្លឹក​ការងារ​របស់​អ្នក​តែ​ម្ដង
11ជ្រើស ​យក layer ស្នាម​នោះ ហើយ​ចុច ctrl key ឲ្យ​ជាប់ រួច​យក Mouse ចុច​លើ​អក្សរ 3D នោះ​ដើម្បី​បង្កើត​បាន​ជា​ការ​ជ្រើស​យក​ត្រឹម​តែ​អក្សរ​ប៉ុណ្ណោះ។
1បន្ទាប់ ​មក​ធ្វើ​ការ​ចម្លង​ចេញ​នូវ​រូប តែ​ត្រឹម​ការ​ជ្រើស​រើស​នោះ​ប៉ុណ្ណោះ ដោយ​ចូលទៅ​ក្នុង Layer Menu > New > Layer Via Copy (Ctrl + J)
1បន្ទាប់ ​មក​ធ្វើ​ការ​ចម្លង​ចេញ​នូវ​រូប តែ​ត្រឹម​ការ​ជ្រើស​រើស​នោះ​ប៉ុណ្ណោះ ដោយ​ចូលទៅ​ក្នុង Layer Menu > New > Layer Via Copy (Ctrl + J)
1ចាប់​ផ្ដើម​ការងារ​របស់​អ្នក ដោយ​បង្កើត​អក្សរ​ដូច​នេះ​ជា​បន្ត​បន្ទាប់​ទៀត ដែល​មាន​លំនាំ​ដូច​គ្នា​រហូត​ដល់​ចប់។
1ជំហ៊ានទី៤៖
ជិត ​នឹង​បញ្ចប់​នូវ​ការ​បង្កើត​អក្សរ 3D ដែល​ឆាប​ឆេះ​នៅ​ក្នុង​ភ្លើង​ហើយ ពេល​នេះ​អ្នក​បាន​បង្កើត​នូវ​អក្សរ 3D ដែល​ហាក់​ដូច​ជា​ត្រូវ​បាន​ឆេះ​រួច​ហើយ នៅ​ចាំ​តែ​ភ្លើង​មក​ដុត​ប៉ុណ្ណោះ។ ជា​ការងារ​បន្ទាប់​មក​ទៀត​អ្នក​រក​ភ្លើង​មក​ហើយ។
1ចាប់ផ្ដើម​កាត់​យក​នូវ​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆាប​ឆេះ​នោះ មក​ដាក់​បញ្ចូល​ជាមួយ​នឹង​អក្សរ​របស់​យើង​ដែល​បាន​ធ្វើ​រួច។
កាត់ ​រូបភាព​រួច ប្ដូរ​នូវ Blending Mode នៅ​លើ​រូប​អណ្ដាត​ភ្លើង​ដែល​បាន​កាត់​រួច និង​ដាក់ Blur បន្តិច​ទៅ លៃលក​យ៉ាង​ណា​ឲ្យ​ស័ក្ដសម ជា​ចុង​ក្រោយ​អ្នក​នឹង​ទទួល​បាន​រូប​ដូច​ខាង​ក្រោម។
1