មេរៀនទី២៣: ដាក់គែមមូលលើរូបភាព
ខាងក្រោមនេះជារូបគំរូ ដែលត្រូវបានប្តូរគែមរូបភាព ពីជ្រុង មកជាមូលជាមួយកម្មវិធី Photoshop។

សូមបើកកម្មវិធី Photoshop ដែលលោកអ្នកកំពុងប្រើ រួចសាកល្បងអនុវត្តន៍៖
ក. សូមបើករូបភាពដែលអ្នកចង់ដាក់ ឬប្តូរគែម រួចសូមបង្កើត Layer ថ្មី ដោយចុច Ctrl + Shift + N ឬ Layer Menu > New Layer
ខ. បន្ទាប់មកសូមជ្រើសយកឩបករណ៍ rounded rectangle ពីប្រអប់ឩបករណ៍ (tool box)
ហើយសូម select លើ rounded rectangle tool រួចជ្រើសយក radius (ចំនួនជាភីចស៊ែល) ដែលអ្នកចង់ដាក់ទៅលើរូបភាពឃ. នៅឯ Layers palette សូមបន្ថយត្រង់ Fill % ឲ្យដល់សូន្យ (០) ហើយសូមចុចលើ Paths tab រួចចុច Mouse ស្តាំ (Right click) លើ path នោះ និងចុចលើ Make Selection ។
បន្ទាប់មក នឹងមានផ្ទាំង Pop up មួយលោតឡើងមក ត្រង់ Feather Radius សូមកំណត់លេខ 0 និងធីកយក Anti–aliased ។ង. ដំណាក់កាលចុងក្រោយ សូមចូលទៅកាន់ Edit > Copy Merged ឬ Select យក Layer ទាំងពីរ រួចចុច CTRL + E នោះលោកអ្នកនឹងទទួលបានរូបភាពមួយ ដែលមានគែមរាងមូល ដោយងាយស្រួល។
Post a Comment