មេរៀនទី២៤: ប្តូរសាច់​ក្រណាត់អាវ

ប្រើកម្មវិធី Photoshop មកធ្វើការកែ​សាច់​ក្រណាត់អាវ ឲ្យប្រែជារូបរាង​លំនាំថ្មី។​ ដើម្បី​ចាប់ផ្តើម​អនុវត្តន៍ជាមួយសំបុកអាយធីបាន លោកអ្នក​គួរមានរូបពីរ
- រូបមនុស្សមួយជំហរ
1រូប Pattern
1បន្ទាប់ពីបានទាញយក រូបតាំងពីនេះហើយ សូមក្រលេកចូលទៅកាន់​កម្មវិធី Photoshop វិញម្តង។ ដោយចាប់ផ្តើម​ប្រើ Tool សម្រាប់​ Select លើរូបភាព ដូចជា Pen Tool ឬ Magnetic Lasso Tool ជាដើម។ សំបុកអាយធី សូម​ប្រើប្រាស់ Magnetic Lasso Tool ដើម្បីធ្វើការ Select ។
1បន្តមកទៀត សូមយក Tool នេះមកធ្វើការ​ Select លើរូបរាងអាវ (រូបទី១) ។
1ពេលដែល Select បានជុំវិញរូបរាងអាវ (ចំនុចចាប់ផ្តើម និងចុងក្រោយ​ប៉ះគ្នា) ហើយ វានឹង Load Select ។
1ហើយសូមចុច Ctrl + J ដើម្បីចម្លងយកទីតាំងដែលបាន Select នោះ ។
1រួចសូមទាញយករូប Pattern មកចូលក្នង Layer Panel ជាមួយគ្នា ហើយដាក់ឲ្យចំរូបរាងអាវ ដែលបាន Select ។
11ជំហានបន្ទាប់  សូមចុច Ctrl+Click (ចុចលើ Ctrl ឲ្យជាប់ រួច Click) លើ Layer1 (layer ដែលបានចម្លងខាងលើ) រួចសូមចុច Ctrl+Shift+I ដើម្បី Select បញ្ជ្រាស់ ហើយត្រឡប់ទៅឈរលើ​ទីតាំង Layer3 (រូប Pattern) ចុចលើប៊ូតុង Delete (លើ Keyboard ដើម្បីលុប)។
11សូមប្តូរ​ពី Normal មកជា Overlay
11

លទ្ធផល
1