ការរចនារូបភាពអោយមានភាពទាក់ទាញ លើកនេះក៏មិនខុសលើកមុនប៉ុន្មានដែរ គឺយើងរចនាអក្សរធម្មតាអោយមានភាពចាប់អារម្មណ៏ម្តង ដូចនេះសូមអនុវត្តន៏នូវជំហានខាងក្រោម៖ ០. បង្កើតក្រដាសការងារថ្មីមួយ (Ctrl + N) ដែលមានទំហំ 500px x 500px ហើយចូលទៅ Filter → Noise → Add Noise រួចកំណត់ដូចខាងក្រោម៖ បន្ទាប់មកចុច Ctrl + F ដើម្បីអោយមាន Noise ច្រើនជាងនេះបន្តិច។ បន្ទាប់មកចូលទៅ Edit → Define Pattern (ដើម្បីបង្កើត Pattern Noise ដោយខ្លួនឯង) ១. បង្កើតក្រដាសការងារថ្មីមួយ (Ctrl + N) ដែលមានទំហំ 500px x 500px ហើយចាក់ពណ៌ #3d3d3d ដូចខាងក្រោម៖ ២. ជ្រើសយក Horizontal Type Tool មកសរសេរអក្សរតាមតំរូវការរបស់អ្នក ខាងក្រោមជាឧទាហរណ៏៖ (ពុម្ភអក្សរនេះឈ្មោះ Khmer Rotanak Angkor ) ៣. ហើយកំណត់ Layer Style ដូចខាងក្រោម៖ ៤. Ctrl + J លើ Text Layer ដើម្បីចំលងវាអោយបានពីរ ហើយលុប Layer Style វាចេញ ៥. ហើយកំណត់ Layer Style ដូចខាងក្រោម៖
Post a Comment