មេរៀនទី២៨: រូប​ភាព​ឆ្លុះ​ក្នុង​ទឹក

​វិធី​ធ្វើ​រូប​ភាព​ធម្មតា​អោយ​ដូច​ជា​មាន​ទឹក​នៅ​ពី​ខាង​មុខ ហើយ​ឆ្លុះ​ជា​មួយ​និង​រូប​ភាព​នោះ។ វា​គ្រាន់​តែ​ជា​គន្លឹះ​បន្តិច​បន្តួត​នៅ​ក្នុង​កម្ម​វិធី  Photoshop សូម​អនុវត្តន៏​ទាំង​អស់​គ្នា។
1 

១. បើក​រូប​ភាព​ដែល​អ្នក​ចង់​ធ្វើ​អោយ​ឆ្លុះ ខាង​ក្រោម​ជា​រូប​ឧទាហរណ៏៖
1 

២. បង្កើត​ក្រដាស​ការ​ងាយ​មួយ​ទៀត ដោយ​ចុច Ctrl + N ដែល​មាន​ទទឹង​ស្មើ​នឹង​រូប​របស់​យើង​ខាង​លើ និង​កំពស់​ទ្វេរ​ជា​ពីរ ហើយ​យក​រូប​ភាព​នៅ​ក្រដាស​ទី១​មក​ដាក់​លើ​ក្រដាស​ការ​ងារ​ទី​ពីរ​អ្នក​និង​ ឃើញ​ដូច​រូប​ខាង​ក្រោម៖
1 

៣. Duplicate Layer រូប​ភាព​នោះ ហើយ​ដាក់​ឈ្មោះ Reflection ហើយ​ចុច Ctrl + T បន្ទាប់​មក​ជ្រើស​យក​ដូច​រូប​ខាង​ក្រោម៖
1 

បន្ទាប់​មក​ទាញ​វា​ចុះ​មក​ក្រោម​ដូច​រូប​ខាង​ក្រោម៖
1 

៤. បង្កើត​ក្រដាស​ការ​ងារ​ថ្មី​មួយ​ទៀត ដែល​មាន​ទំហំ​ស្មើ​រូប​នៅ​ចំនុច​ទី​មួយ រួច​ទាញ​យក​រូប​ភាព​នេះ (ចុច​ទី​នេះ​ដើម្បី​ទាញ​យក) មក​ដាក់​ក្នុង​ក្រដាស​ការ​ងារ (អោយ​ទាញ​វា​អោយ​ពេញ​ក្រដាស)។ ខាង​ក្រោម​ជា​ឧទាហរណ៏៖
1 

៥. បន្ទាប់​មក​រក្សា​ទុក​ជា​ទំរង់ *.PSD ហើយ​ដាក់​ឈ្មោះ​ថា ripple water
1 

៦. ចុច​លើ reflection Layer ហើយ​ចូល​ទៅ Filter → Filter Gallery ហើយ​កំណត់​ដូច​ផ្ទាំង​ខាង​ក្រោម៖
1 

៧. ប្រសិន​បើ​យើង​ចង់​បន្ថែម​ពណ៌​ទឹក​នោះ​អោយ​រាង​ខៀវ​បន្តិច​នោះ ត្រូវ​បង្កើត Layer ថ្មី​មួយ​ទៀត (Ctrl + Shift + Alt + N) នៅ​ពី​លើ Layer reflection ។ ហើយ​ចុច Shift + Backspace ហើយ​កំណត់​ដូច​ខាង​ក្រោម៖
1