មេរៀនទី៣២: ក្រដាសកោង
១. បង្កើតក្រដាសការងារមួយដែលមានទំហំ 500px x 500px២. ចុច Ctrl + Shift + Alt + N ដើម្បីបង្កើត Layer ថ្មីមួយ ហើយចាក់ពណ៌អ្វីក៏បាន(Shift + Backspace)។ ហើយកំណត់ Layer Style ដូចខាងក្រោម៖
៣.
ចុច Ctrl + Shift + Alt + N បង្កើត Layer ថ្មីមួយទៀតដាក់ឈ្មោះថា Curl
Layer ហើយយក Pen Tool
មកពត់អោយចេញរាងដូចខាងក្រោម(រឺតាមតំរូវការរបស់អ្នក)៖សំរាប់ អ្នកមិនទាន់ច្បាស់អំពី Pen Tool ៖ មុនដំបូងចុចមួយចំនុចសិន ហើយចុចចំនុចទីពីរ ហើយត្រូវចុចអោយជាប់ទាញវាទៅឆ្វេងស្តាំយើងនិងអាចពត់វាអោយកោង តាមតំរូវការ ប្រសិនបើអ្នកចង់បន្តចំនុចបន្ទាប់កុំអោយមានភាពលំបាក អ្នកត្រូវផ្តាច់ចំនុចចុងក្រោយរបស់ Pen Tool សិន មុននិងបន្តចំនុចបន្ទាប់ដោយយក mouse ដាក់អោយចំចំនុចចុងក្រោយរបស់ Pen Tool(ដែលមានរាងការ៉េ) ហើយចុច Alt អោយជាប់ បន្ទាប់មកចុច Click លើចំនុចនោះវានិងផ្តាច់ត្រង់ចំនុចនោះ ហើយនៅពេលយើងបន្តការពត់ទៀតវានិងចាប់ផ្តើមពីចំនុចនោះដោយចាប់ ផ្តើមពីចំនុចនោះ។ ត្រូវពត់វាអោយមកជួបគ្នានៅចំនុចដើមវិញអ្នកនិងឃើញដូចរូបខាង ក្រោម
៤.ចុច
Ctrl + Enter ដើម្បី select វា ហើយចុច Ctrl + Backspace ដើម្បីចាក់ពណ៌
(ពណ៌ស)ដូចរូបខាងក្រោម៖ បន្ទាប់មកចុច Ctrl + D ដើម្បីដោះ select
វិញ៖
៥. សូមចុចលើ Layer ដែលមានពណ៌ខ្មៅ ហើយប្រើ Pen Tool ពត់ដូចខាងក្រោម៖ ហើយចុច Backspace ដើម្បីលុបចោល។
៦. កំណត់ Layer Style អោយ Curl Layer ដូចខាងក្រោម៖

៧.
ចុច Ctrl + J ដើម្បី Duplicate Curl Layer ហើយលុប Layer Style ចោល(ចុច
mouse ស្តាំលើ Layer នោះហើយជ្រើសយក Clear Layer Style)
បន្ទាប់មកចាក់ពណ៌ខ្មៅចូលវិញ ដូចខាងក្រោម៖
៨. ចូលទៅ Filter → Blur → Gaussian Blur ហើយកំណត់ដូចខាងក្រោម៖
៩. ហើយចុចលើ Curl Layer Copy ហើយទាញចុះអោយនៅក្រោម Curl Layer ដូចខាងក្រោមជាការស្រេច
Post a Comment