មេរៀនទី៣៣: រូប​ល្ពៅ​ Halloween

សម្រាប់​មេរៀន​ឌីហ្សាញ​នៅ​ក្នុង​លេខ​នេះ​ CM​ នឹង​លើក​យក​ពី​របៀប​បង្កើត​រូប​ល្ពៅ​ Halloween ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​ Photoshop CS5 ​មក​បង្ហាញ​ជូន​អ្នក​ទាំងអស់​គ្នា។ ​សូម​ធ្វើ​តាម​ដំណាក់កាល​នីមួយៗ​ដូច​ខាងក្រោម៖
ដំណាក់កាលទី១៖
យើង​ត្រូវ​បង្កើត​ក្រដាស​កិច្ចការ​ថ្មី​មួយ​ដោយ​ចុច​លើ ​File យក​ពាក្យ​ New ឬ​ក៏​ចុច​ Ctrl+N ​ក៏​បាន។ បន្ទាប់​មក​ត្រូវ​កំណត់​ Option ​ដូច​ខាងក្រោម៖
- ត្រង់ Width និង Height គឺ​ដាក់ 500 pixels ដូចគ្នា
- ត្រង់ Resolution ដាក់ 100 cm
- ត្រង់ Background Contents ជ្រើសរើស​យក Background Color
1 

ដំណាក់កាលទី២៖
យើង​ត្រូវប្តូរ​ Background Color ​ទៅ​ជា​ពណ៌ខ្មៅ​ និង​ Foreground Color ​ទៅ​ជា​ពណ៌​ទឹកក្រូច។​ រួច​ប្រើ Ellipse Tool(U) ​ដើម្បី​គូស​រង្វង់​មួយ​ដែល​មាន​ទ្រង់​ទ្រាយ​ដូច​ទៅ​នឹង​ផ្លែ​ល្ពៅ​ដូចរូប៖
1 

បន្ទាប់មក​យើង​ត្រូវ​ប្តូរ​ Layer Style ​ឲ្យ​មាន​ស្រមោល​ដោយ​ចូល​ទៅ​ក្នុង​ Layer -> Layer Style -> Inner Shadow
1 

រួច​យើង​ត្រូវ​កំណត់​ Setting ​វា​ដូច​ខាងក្រោម៖
- ត្រង់​ Blend Mode ជ្រើសរើស​យក Linear Burn
- ត្រង់ Opacity ដាក់ 28% រួច​ជ្រើសរើស​យកពណ៌ខ្មៅ
- ត្រង់​ Distance ដាក់​ 0%, Choke ដាក់​ ២៦% និង​ត្រង់​ Size ដាក់​38px
1 

បន្ទាប់មក យក Ellipse Tool គូរ​រូប​រង្វង់​ដូច​មុន​ដោយ​ដាក់​កម្ពស់​ស្មើ​ទៅ​នឹង​លើក​មុន រួច​បង្រួម​ទទឹង​ឲ្យ​តូច​ជាង​លើក​មុន​បន្តិច។ ​យើង​ត្រូវ​ធ្វើ​បែបនេះ​ម្តង​មួយ​ស្រទាប់ៗ​រហូត​ដល់​ចេញ​ជា​រូបរាង​ដូច​ខាង​ ក្រោម ដែល​ជា​រូបរាង​ផ្លែល្ពៅ៖
1 

ដំណាក់កាលទី៣៖
យើង​ត្រូវ​បន្ថែម​មាត់​ទៅ​ឲ្យ​រូប​ល្ពៅ​នោះ​ ដោយ​ដំបូង​ត្រូវ​បង្កើត Layer ថ្មី​មួយ​សម្រាប់​មាត់​ដោយ​ចូល​ទៅ​ក្នុង​ Layer -> New -> Layer ​ឬ​ក៏​យើង​អាច​ចុច​ Ctrl+Shift+N ក៏បាន​ពេលនោះ​វា​នឹង​ចេញ​ផ្ទាំង​ New Layer ​ចេញ​មក​ត្រង់​កន្លែង​ Name ​គឺ​យើង​ដាក់​ឈ្មោះ​ទៅ​ឲ្យ​ Layer​ នោះ​ រួច​ចុច OK
11 

បន្ទាប់ ​មក​យើង​ត្រូវ​ប្រើ ​Polygonal Lasso Tool (L) ​ដើម្បី​គូរ​រូប​មាត់​តាម​ដែល​យើង​ចង់​បាន ឬ​អ្នក​អាច​យក​គំរូ​តាម​រូបភាព​ខាងក្រោម​ក៏បាន ​រួច​ចាក់​ពណ៌​វា​ទៅ​ជា​ពណ៌ស
1 

រួច ​យើង​ត្រូវ​កំណត់​ Layer Style ​ទៅ​ឲ្យ​វា​ចំនួន​ពីរ​ គឺ Inner Shadow ​និង​ Gradient overlay។ ដោយ​កំណត់​ Setting ​នីមួយៗ​ដូច​រូប​ខាងក្រោម៖
ចំពោះ Inner Shadow
1 

ចំពោះ Gradient overlay
1 

ពេល​នោះ​យើង​នឹង​បាន​នូវ​រូបភាព​ដូច​ខាងក្រោម៖
1 

យើង ​ត្រូវ​ធ្វើ​បែប​នេះ​ទាំង​ភ្នែក​ និង​ច្រមុះ​រហូត​ដល់​រួចរាល់ ហើយ​យើង​អាច​គូស​ទង​ថែម​ទៀត​ក៏បាន។​ ចុង​បញ្ចប់​យើង​នឹង​បាន​នូវ​រូប​ល្ពៅ​ Halloween ​ដ៏​ស្រស់​ស្អាត​មួយ​ដូច​ខាងក្រោម៖
1 

អ្នក​ទាំងអស់​គ្នា​អាច​ទាញ​យក​កិច្ចការ​នេះ​ទាំងមូល​ជា​ File .pds ​ដើម្បី​យក​ទៅ​មើល​បន្ថែម​នៅ​ក្នុង​
http://www.mediafire.com/?3tb6nf4cgdnp8oy