មិត្តអ្នកអានទាំងអស់ប្រាកដជាធ្លាប់បានដឹងរួចមកហើយថា Adobe Photoshop មានលទ្ធភាព កំរិតណាក្នុងការរចនារូបភាព។ ក្នុងពេលនេះ Expert Training Center នឹងបង្ហាញនូវវិធីងាយៗ ដើម្បីបង្កើត ពន្លឺជះ ដ៏ស្រស់ស្អាត សូមអនុវត្តជាមួយយើងខ្ញុំដូចខាងក្រោម។ ជំហានទីមួយ បើកកម្មវិធី Adobe Photoshop ជាមួយរូបភាពណាមួយដែលអ្នកពេញចិត្ត។ បន្ទាប់មកជ្រើសរើសរូបភាពមួយទៀត ជំហានទីពីរ ទាញរូបភាពឡានដាក់លើ Background បន្ទាប់មកបង្កើត Layer ថ្មីមួយដើម្បីយក Brush Tool មកធ្វើជាស្រមោលរបស់ ឡាន។ ជំហានទីបី បន្ទាប់មក Duplicate Background ដោយឈរនៅលើ Background ហើយចុច Ctrl+J និងបញ្ចូលឱ្យនៅលើ Layer ផ្សេងទៀត។ រូចមកយកឧបករណ៍ Brush Tool នឹងជ្រើសរើសយកពណ៌ស បន្ទាប់មក ចុច Image → Adjustments → Levels ជ្រើសរើសឧបករណ៍ Brush Tool ហើយជ្រើសរើសពណ៌ ខ្មៅលុប។ ប្ដូរ Layer Mode = Screen ហើយចុច Filter → Blur → Radail Blur នឹងកំណត់តម្លៃដូចរូប បន្ទាប់មកចុច Ctrl + F ដើម្បីបន្ថែ Radial Blur រូចមកចុច Image → Adjustments → Level ដើម្បីឱ្យពន្លឺជះឃើញកាន់តែច្បាស់ឡើង។ ជំហានទីបួន ចុច Ctrl + T ដើម្បីពង្រីក បង្វិល ពន្លឺជះ បន្ទាប់មកប្រើឧបករណ៍ Brush Tool ជ្រើសរើសពណ៌ ខ្មៅ ហើយបន្ថយ Opacity = 20 មកលុប ពន្លឺជះ។ ចុងក្រោយចុច Filter → Blure → Gaussian Blur លទ្ធផលទទួលបាន
Post a Comment