ក្នុង សប្ដាហ៍នេះយើងខ្ញុំសូមលើកយកនូវវិធីសាស្ត្រមួយមកបង្ហាញជូននិង ជាគន្លឹះមួយដល់អ្នកដែលចូលចិត្តរចនាជាមួយកម្មវិធី Adobe Photoshop។ ចូរអនុវត្តទាំងអស់គ្នាតាមជំហាននីមួយៗ៖ ជំហានទីមួយ: បើកកម្មវិធី Adobe Photoshop ហើយជ្រើសរើសយករូបភាពណា។ ជំហានទីពីរ: ជ្រើសយកឧបករណ៍ Dodge Tool (Brush=100px, Range= Highlight, Exposure=30%) មកគូសលើសក់ដើម្បីឱ្យមានពន្លឺ។ ជំហានទីបី: ជ្រើសយកឧបករណ៍ Polygonal Lassol Tool មក select នៅលើសក់ដូចរូប៖ បន្ទាប់ មកចុច Filter → Blur → Gaussian Blur (Radius: 2,3 pixels) → OK ។ ហើយប្ដូរត្រង់ Layer Mode ទៅជា Overlay និង Copy Layer នឹងម្ដងទៀត ហើយបន្ថយ Opacity=20%។ ជំហានទីបួន: ដាក់ highlight នៅសក់ផ្នែកខាងចុងវិញម្ដងដោយប្រើ Polygonal Lasso Tool។ មើលរូប៖ ចុច Filter → Blur → Gaussian Blur (Radius=13,8Pixels) → OK។ ហើយប្ដូរត្រង់ Layer Mode ទៅ Soft Light រូច Copy Layer ដដែលនេះហើយបន្ថយត្រង់ Opacity=60%។ ជាចុងបញ្ចប់អ្នកនឹងទទួលបានសក់ដែលមានពណ៌ Highlight
Post a Comment