នៅក្នុងកម្មវិធី Photo Shop មាន Tools ជាច្រើនសម្រាប់ធ្វើការកាត់ត ឬរចនាជារូបភាពផ្សេងៗ។ ហើយខាងក្រោមនេះគឺជាគន្លឹះមួយ ដែលបង្ហាញឲ្យអ្នកចេះពីរបៀបដាក់ភ្លើងនៅលើបាតដៃ ដែលមើលទៅហាក់បីដូចជាភ្លើងកំពុងតែឆេះអញ្ចឹង។ ដំបូងអ្នកត្រូវស្វែងរករូបភាពដែលកំពុងតែយកដៃទាំងពីរត្រង់ទឹក យកមកធ្វើការកែប្រែ។ ជំហ៊ានទី១ បើករូបភាពនេះជាមួយកម្មវិធី Photo Shop ចុចលើ Adjustment Layer => ហើយយកពាក្យថា Levels ធ្វើការកំណត់ ដូចរូបភាពដែលបង្ហាញខាងក្រោម ជំហ៊ានទី២ សូមធ្វើការបង្កើត Layer ថ្មីមួយទៀត ប្រើ ប្រាស់មុខងារ soft brush ដោយកំណត់ទំហំធំបន្តិច ហើយជ្រើសយកពណ៌(#993300) Select នៅលើរូបបាទដៃ។ បន្ទាប់មកកំណត់ brush ឲ្យតូចជាមុនបន្តិច កំណត់យក (#ff9933) Select លើកន្លែងដដែលម្តងទៀត។ បន្ទាប់មកកំណត់ brush ឲ្យតូចជាមុនបន្តិចទៀត ដោយកំណត់យកពណ៌ (#ffcc66) ចុចលើកន្លែងនេះទៀត។ ចុងក្រោយទំហំកំណត់ brush ឲ្យតូចជាងមុនបន្តិចទៀត ហើយកំណត់យកពណ៌ (#ffff66) ចុចលើកន្លែងដដែលនោះទៀត។ ជំហ៊ានទី៣ ប្រើប្រាស់មុខងារ Smudge Tool ហើយកំណត់ទំហំឲ្យតូចបន្តិច រួចចុចលើពន្លឺដែលនៅលើដៃនោះឲ្យ រួចទាញឡើងទៅលើ ធ្វើបែបនេះដដែលៗរហូតដល់អ្នកពេញចិត្ត ពេលនោះអ្នកនឹងឃើញរូបដូចជាអណ្តោតភ្លើងកំពុងតែឆេះលេចឡើង។ ជំហ៊ានទី៤ ប្រើប្រាស់ Quick Mask Mode ដើម្បីបន្ថែម ពន្លឺខ្លះនៅលើដៃ ឲ្យដូចជាចំហាយភ្លើងដែលជេះចេញមក ហើយជ្រើសយក Brush មួយដែលធំ រួច Select ពីលើរូបដៃនេះ។ ជំហ៊ានទី៥ ចុចលើ Adjustment Layer => ហើយជ្រើសយក Color Balance នៅពេលដែលផ្ទាំងមួយទៀតបង្ហាញមកសូមធ្វើការកំណត់ Red : កំណត់យក +26 Green : កំណត់យក +12 Blue : កំណត់យក -21 ជំហ៊ានទី៦ ចុចលើ Color Balance ហើយប្រើប្រាស់ Eraser Tool ដើម្បីលុបពន្លឺខ្លះៗដែលនៅជុំវិញដៃ ក្រោយពីបានលុបពណ៌ដែលដូចចំហាយភ្លើងចាលខ្លះ អ្នកនឹងទទួលបានលទ្ធផលដូចខាងក្រោម
Post a Comment