មេរៀនទី១៦: បង្កើតរូបផែនដី

១ ដំបូងយើងបង្កើត Layer ថ្មីមួយដែលមាន ទទឹង (៩០០ px) បណ្ដោយ ( ៦០០ px)
  • ត្រង់ចំណុច Set background Color សូមជ្រើសរើសយកពណ៌ សមួយ  ខ្មៅមួយ
  • ចូល Filter => Render => Clouds
  • ចុច Filter => Distort =>  Twirl… ត្រង់ Angle: (170o)
  • ចុច Filter => Distort =>  ZigZag..=> Amount: (50), Ridges: (10) => OK
1
២ បន្ទាប់មកឈរលើ​  Layer ដដែលនោះ
  • ចុច​ ( Ctrl + T) បន្ទាប់មកចុចលើ  Mouse ខាងស្ដាំហើយកពាក្យ Perstective ហើយចាប់ទាញជ្រុងខាងក្រោមចេញក្រៅ  ឯខាងលើរុញចូលក្នុង ហើយអូសវាចុះក្រោមឲ្យនៅត្រឹមពាក់កណ្ដាល ។
  • ចុច ( Ctrl + U) ត្រង់ Hue: (200), Saturation: (100) កុំភ្លេចគ្រិសត្រង់ Colorizes
  • បង្កើត Layer ថ្មីមួយហើយអូសវាមកក្រោមគេ  រូចចាក់ពណ៌ខ្មៅ
  • យក Tool កាត់ជ្រុងមកគួសលើវាឲ្យនៅសល់គានតិចៗ ត្រង់ Feather:(10 px)  ហើយចុច(Shift + Ctrl + I) បន្តាប់មកចុច Backspace ដើម្បីលុបតិចៗ
1
៣ បន្ទាប់មកយក Layer ពណ៌ខ្មៅដាក់លើវិញ
  • ចូល  Filter => Render => Lens Flare.. ត្រង់ Brightness (105) យកខាងលើបង្អស់  ហើយចូលទៅម្ដងទៀត ប៉ុន្តែយកខាងក្រោមបន្តាប់គ្នានោះ
  • ចុចត្រង់ Normal យក Linear Dodge (Add)
1៤ បន្ទាប់មកចូលទៅរករូបភាពដែលអ្នកចង់យកមកធ្វើជាផែនដី
  • សូមអ្នកចំឡងវាឲ្យបានពីរហើយដាក់រូបភាពឲ្យជាប់គ្នា  បញ្ជាក់សូមឲ្យវារាងចតុកោណកែងបន្ទាប់មក Merge វាបញ្ចូលគ្នា
  • យក Tool កាត់ជាជ្រុងមកគូសឲ្យពេញ Layer ហើយចូល Image => Crop ហើយដោះSelect (Ctrl + D) ហើយឈរនៅលើវាដដែល
  • ចូល 3D => New shape From Layer => Sphere ក្រោយមកបានរូបដែលមូលដូចផែនដីមួយ
1៥ ហើយចុចពីរដងលើ Layer 5 Copy ដែលមានសញ្ញាភ្នែកវានឹងបង្កើតផ្ទាំងLayerថ្មីមួយ
  • ឈរលើវាហើយចុច ( Ctrl + U) គ្រិសត្រង់ Colorize ត្រង់កណ្ដាលយក (១០០%)ត្រង់លើគេបំផុតយក (៤០%) => OK ហើយចំឡងវាមួយទៀត
  • ឈរលើ Layer Copy នោះ ហើយចុច  ( Ctrl + U)  ប៉ុន្តែត្រង់ Colorize មិនគ្រិសទេត្រង់កណ្ដាលយក (១០០%)ដដែល  ត្រង់លើគេបំផុតយក (-៤០%) => OK  ត្រង់Normal  យកColor Dodge ហើយចុច (Ctrl + S ) ហើយមកមើលរូបផែនដីនោះ នឹងក្លាយជាពណ៌ដូចដែលអ្នកបានធ្វើនោះ
  • ចំឡងវាឲ្យបានបីហើយដំរាបវាពីតូចមកធំដូចរូបខាងក្រោម
1៦ បន្ទាប់មកចំឡងវាមួយទៀតដើម្បីធ្វើស្រមោលឲ្យផែនដី
  • ហើយចុចលើ Mouse ស្ដាំហើយយកពាក្យថា Convert to smart Object ហើយចុចMouse ស្ដាំលើវាម្ដងទៀតហើយយកពាក្យថា Rasterize Layer នោះវានឹងក្លាយជា Layer  ធម្មតា
  • រូបមួយនេះសម្រាប់ធ្វើស្រមោល សូមអ្នកកែច្នៃដោយខ្លួនឯងឲ្យដូចរូបភាព ៕
1