មានសំណួរមួយចំនួនបានផ្ញើមកសួរខ្ញុំអំពីបញ្ហាអក្សរខ្មែរនៅ
ក្នុងកម្មវិធី Photoshop CS6 ដែលក្រុមហ៊ុន Adobe
ទើបតែចេញផ្សាយពីរបីខែនេះ។
ខ្ញុំក៏ពុំទាន់មានដំណោះស្រាយណាមួយដែលសមស្របសម្រាប់ស្ថានភាព
បច្ចុប្បន្ននេះដែរ តែនៅពេលថ្មីៗនេះក្នុងគេហទំព័ររបស់លោក ដាញ់ ហុង
អ្នកជំនាញធ្វើពុម្ពអក្សរយូនីកូដខ្មែរ
បានសរសេរអត្ថបទមួយខ្លីទាក់ទងនឹងបញ្ហានេះ។
លោកបានបង្ហាញអំពីការប្រើអក្សរហនុមាន (Hanuman ដែលទាញយកចេញពី
Google Webfonts) នៅក្នុងកម្មវិធី Photoshop CS6
ហើយដូចជាពុំមានបញ្ហាអ្វីឡើយ។ ខ្ញុំពុំទាន់មានកម្មវិធី Photoshop
CS6 ប្រើនៅឡើយទេ តែប្រសិនបើលោកអ្នកមានហើយ
សូមសាកល្បងតាមសេចក្ដីណែនាំដែលខ្ញុំដកស្រង់ចេញពីគេហទំព័ររបស់
លោក ដាញ់ ហុង។
១. សូមទាញយកអក្សរ ហនុមាន (Hanuman) ពីគេហទំព័រ Google Webfonts។
២. ចូលទៅ Type → Penals → Paragraph Penal បន្ទាប់មករើសយក៖
Post a Comment