មេរៀនទី១៥: រចនា Logo DELL
មេរៀនទី១៥: រចនា Logo DELL
១ ដំបូងយើងត្រូវបើកម្មវិធី Adobe Photoshop CS5- បន្ទាប់មកចុចពាក្យ File => New ( Ctrl +N )
- បន្ទាប់មកយើងកំណាត់ Width (900 px) Height (750 px) => OK
- យើងចុចលើ Gradient Tool ឫអក្សរ ( G )
- បន្ទាប់មកចុចសញ្ញា Linear Gradient
- បន្តាប់មកទៀតចុច Shift ឲ្យជាប់ និងចុច Mouse ឆ្វេងឲ្យជាប់ដែល ហើយអូសពីក្រោមឡើងលើ

៣ យើងត្រូវបង្កើត Layer ថ្មីមួយដោយចុចលើសញ្ញា Create New Layer
- ឈរលើ Layer នោះ បន្តាប់មកចុចយកសញ្ញា Elliptical Marquee Tool ដើម្បីគូសរង្វង់មួយ
- ហើយដើម្បីគូសបានមូលល្អយើងត្រូវចុច ( Shift + Alt ) ឲ្យជាប់ហើយចុចលើ Mouse ឆ្វេងឲ្យជាប់ហើយអូស។
- បន្ទាប់មកទៀតចាក់ពណ៌ខ្មៅទៅលើវា
- ឈរលើ Layer ចំឡងនោះ ហើយចូល Edit => Free TransForm ( Ctrl + T )
- បន្ទាប់មកចុច ( Shift + Alt ) ឲ្យជាប់ហើយរំកិល Mouse ឲ្យចំជ្រុងណាមួយហើយទាញចូលមកក្នុងដើម្បីបង្រួមឲ្យតូច ហើយចុច Enter
- ប្រើលើ Key Board ចុច Ctrl ឲ្យជាប់ហើយប្រើ Mouse ឆ្វេងចុចចំសញ្ញាLayer Thumbnail របស់ Layer Copy នោះយើងនឹងឃើញមានសញ្ញាមួយព័ទ្ធជុំវិញរូបពណ៌សនោះ
- បន្ទាប់មកយើងឈរលើ Layer ពណ៌ខ្មៅ ហើយចុច Key Delete បន្ទាប់មកយើងដោះភ្នែក Layer Copy ចេញយើងនឹងឃើញដូចរូបខាងក្រោម

៥ យើងឈរលើ Layer ពណ៌ខ្មៅនោះ
- ហើយចូល Layer Menu => Layer Style => Blending Options….
- យក Mouse ចុចត្រង់ Color Overlay ហើយជ្រើសរើសយកពណ៌ស
- បន្ទាប់មកត្រង់ Bevel and Emboss….
- Structure : => Depth : (1000%) , Size : (73 px) , Soften : (5 px)
- Shading : => Angle : (120o) , Gloss Contour : Ring
- Highlight Mode : => Opacity: (55%), Shadow Mode: Opacity: (80%)
- បន្ទាប់មកត្រង់ Outer Glow…..
- Structure: => Opacity: (57%), Noise: (0%)
- Elements: => Spread: (0%), Size: (51 px)
- Quality: => Range: (50%), Jitter: (0%)

៦ សរសេរអក្សរដែលយើងដោយចុចលើ Tool (T) Ex: ( DELL ) ហើយចាក់ពណ៌ខ្មៅ
- ចូល Layer Maun => Layer Style => Blending Options…. => Bevel and Emboss
- Depth: (307%), Size: (6 px), Opacity: (75%) ទាំងពីរ
- Font Name: (Gill Sans Ultra Bold), Font Size: (140 pt)
- អក្សរ E ទ្រេតសូមលោកអ្នកកែឆ្នៃដោយខ្លួនឯង

មេរៀនទី១៦: បង្កើតរូបផែនដី
មេរៀនទី១៦: បង្កើតរូបផែនដី
១ ដំបូងយើងបង្កើត Layer ថ្មីមួយដែលមាន ទទឹង (៩០០ px) បណ្ដោយ ( ៦០០ px)- ត្រង់ចំណុច Set background Color សូមជ្រើសរើសយកពណ៌ សមួយ ខ្មៅមួយ
- ចូល Filter => Render => Clouds
- ចុច Filter => Distort => Twirl… ត្រង់ Angle: (170o)
- ចុច Filter => Distort => ZigZag..=> Amount: (50), Ridges: (10) => OK

២ បន្ទាប់មកឈរលើ Layer ដដែលនោះ
- ចុច ( Ctrl + T) បន្ទាប់មកចុចលើ Mouse ខាងស្ដាំហើយកពាក្យ Perstective ហើយចាប់ទាញជ្រុងខាងក្រោមចេញក្រៅ ឯខាងលើរុញចូលក្នុង ហើយអូសវាចុះក្រោមឲ្យនៅត្រឹមពាក់កណ្ដាល ។
- ចុច ( Ctrl + U) ត្រង់ Hue: (200), Saturation: (100) កុំភ្លេចគ្រិសត្រង់ Colorizes
- បង្កើត Layer ថ្មីមួយហើយអូសវាមកក្រោមគេ រូចចាក់ពណ៌ខ្មៅ
- យក Tool កាត់ជ្រុងមកគួសលើវាឲ្យនៅសល់គានតិចៗ ត្រង់ Feather:(10 px) ហើយចុច(Shift + Ctrl + I) បន្តាប់មកចុច Backspace ដើម្បីលុបតិចៗ

៣ បន្ទាប់មកយក Layer ពណ៌ខ្មៅដាក់លើវិញ
- ចូល Filter => Render => Lens Flare.. ត្រង់ Brightness (105) យកខាងលើបង្អស់ ហើយចូលទៅម្ដងទៀត ប៉ុន្តែយកខាងក្រោមបន្តាប់គ្នានោះ
- ចុចត្រង់ Normal យក Linear Dodge (Add)

- សូមអ្នកចំឡងវាឲ្យបានពីរហើយដាក់រូបភាពឲ្យជាប់គ្នា បញ្ជាក់សូមឲ្យវារាងចតុកោណកែងបន្ទាប់មក Merge វាបញ្ចូលគ្នា
- យក Tool កាត់ជាជ្រុងមកគូសឲ្យពេញ Layer ហើយចូល Image => Crop ហើយដោះSelect (Ctrl + D) ហើយឈរនៅលើវាដដែល
- ចូល 3D => New shape From Layer => Sphere ក្រោយមកបានរូបដែលមូលដូចផែនដីមួយ

- ឈរលើវាហើយចុច ( Ctrl + U) គ្រិសត្រង់ Colorize ត្រង់កណ្ដាលយក (១០០%)ត្រង់លើគេបំផុតយក (៤០%) => OK ហើយចំឡងវាមួយទៀត
- ឈរលើ Layer Copy នោះ ហើយចុច ( Ctrl + U) ប៉ុន្តែត្រង់ Colorize មិនគ្រិសទេត្រង់កណ្ដាលយក (១០០%)ដដែល ត្រង់លើគេបំផុតយក (-៤០%) => OK ត្រង់Normal យកColor Dodge ហើយចុច (Ctrl + S ) ហើយមកមើលរូបផែនដីនោះ នឹងក្លាយជាពណ៌ដូចដែលអ្នកបានធ្វើនោះ
- ចំឡងវាឲ្យបានបីហើយដំរាបវាពីតូចមកធំដូចរូបខាងក្រោម

- ហើយចុចលើ Mouse ស្ដាំហើយយកពាក្យថា Convert to smart Object ហើយចុចMouse ស្ដាំលើវាម្ដងទៀតហើយយកពាក្យថា Rasterize Layer នោះវានឹងក្លាយជា Layer ធម្មតា
- រូបមួយនេះសម្រាប់ធ្វើស្រមោល សូមអ្នកកែច្នៃដោយខ្លួនឯងឲ្យដូចរូបភាព ៕

Post a Comment