មេរោគថ្មីវាយឡុកប្រព័ន្ធ iOS
ប្រព័ន្ធដំណើរការ សម្រាប់ទូរស័ព្ទដៃ iOS គឺមានសុវត្ថិភាពខ្ពស់ជាងគេបំផុត។ បើសិនជាអ្នកប្រើ បាន Jailbreak នោះ មិនហ៊ានធានានោះទេ ព្រោះថាការ Jailbreak ហាក់ដូចជាហៅផ្លូវ សម្រាប់ឲ្យមេរោគវាយលុយ។ កាល ពីថ្មីៗនេះ គេបានប្រទះឃើញនូវ មេរោគថ្មីមួយដែលបាន ជ្រៀតចូលប្រព័ន្ធដំណើរការ iOS ដែលបាន Jailbreak ហើយប្រភពមេរោគនោះ ត្រូវបានគេដឹងថា មកពីប្រទេសចិន។ យោងតាមអ្នកឯកទេសជំនាញ ខាង Hack ប្រព័ន្ធដំណើរការ iOS លោក Stefan Esser បានឲ្យដឹងថា មេរោគនោះមានឈ្មោះថា “Unflod Baby Panda” ដោយវាបានបន្លំខ្លួនចូលទៅ ក្នុងកញ្ចប់កម្មវិធីនៅក្នុង Cydia ហើយបាននឹងចាប់ផ្ដើមលួចគណនី និងពាក្យសម្ងាត់របស់ Apple ID នៅលើម៉ាស៊ីនណា ដែលបាន Jailbreak។


Post a Comment