IOS7 ដាក់ Google Chrome


1មនុស្សមួយចំនួនធំមានការចាប់អារម្មណ៍ ​យ៉ាង​ខ្លាំង​ទៅលើ​រូបរាងថ្មីរបស់​ប្រពន្ធ​័ប្រតិបត្តិការ IOS7 ​ដែល​បានដាក់​ឲ្យ​ដំណើរ​ការ​នៅលើ​ផលិតផល Apple ។ ប៉ុន្តែ​ពេលនេះអ្នក អាចឃើញ រូបរាង និង ប្រើ​ប្រាស់ App មួយចំនួន​ដូចជា (Facebook, Game, Website ​ព័ត៌មាន​…) ។ ដើម្បី​ប្រើ​ប្រាប់វាបានដូច​រូបភាព​ខាងលើ​អ្នកត្រូវ​ដំឡើង extension (IOS7 New Tab Page) ​នៅលើ Browser Google Chrome ដូច​ខាងក្រោម​៖
ការ​ដំឡើង​  ចំពោះការ​ដំឡើង​មានភាព​ងាយស្រួល​ដោយ​គ្រាន់តែ​ចូល​ទៅកាន់ setting ដូចបាន​បង្ហាញ តាម​រូបភាព​ខាងក្រោម​៖
1បន្ទាប់មក​ទៀត​វានឹង​បង្ហាញ​ផ្ទាំង​រូបភាព​មួយ រួចចុច​នៅលើ link browse the gallery ដូចបាន​បង្ហាញ​តាមរូប​ខាងក្រោម​៖
1ក្រោយពេលអ្នកបានចុចដូចបាន ​បង្ហាញ​តាមរយៈ​រូប​ខាងលើ​នេះរួចហើយ​វានឹង​បង្ហាញ web store extensions រួចអ្នកត្រូវវាយ IOS7 New Tab Page នៅ​ក្នុង​ប្រអប់ search ដូចរូបខាង ក្រោម៖
1បន្ទាប់មក​អ្នកត្រូវចុចដូច​រូបភាព​ខាងលើ​នោះ វានឹង​បង្ហាញ​ដូចរូប​ខាងក្រោម ហើយចុច​នៅលើ button Add ដូចរូប​ខាងក្រោម​៖
1ក្រោយមក​វានឹង​បង្ហាញ IOS7 New Tab Page នឹង Apps ជា​ច្រើន​ដូចបាន​បង្ហាញ​តាម រូប​ខាងក្រោម​៖
1ការ​ដំឡើង Apps ​នៅលើ​ IOS7 New Tab Page ដើម្បី​ដំឡើង Apps ​ណាមួយ​អ្នកត្រូវចូលទៅ​ក្នុង App Store ដូចរូប​ខាងក្រោម​៖
1ក្រោយមក​វានឹង​បង្ហាញ​ដូចរូប​ខាងក្រោម រូចរើសយក Apps ​ណាមួយ​ដើម ដើម្បី​ធ្វើការ​ដំឡើង ដូច​ខាងក្រោម​៖
1ក្រោយពេល​ដំឡើង Reuters News ដូចបាន​បង្ហាញ​តាមរយៈ​រូប​ខាងលើ​រួចរាល់ហើយវា នឹង​បង្ហាញ នៅលើ​ផ្ទាំង IOS7 New Tab Page
1