ឆា-ងាវទឹកអំពិលទុំ

 


គ្រឿងផ្សំ៖
ងាវសមុទ្រ 1 គ.ក, ទឹកត្រី 1 ស្លាបព្រាបាយ, ទឹកអំពិលទុំ 1 ចានចង្កិះ, អំបិល កន្លះស្លាបព្រាបាយ, ស្លឹកជីរនាងវង កន្លះចានចង្កិះ, ស្ករ 1 ស្លាបព្រាបាយ, ម្ទេសដៃនាង 10 គ្រាប់, ខ្លាញ់ 3 ស្លាបព្រាបាយ, ខ្ទឹមសចិញ្រ្ចាំ 1 ស្លាបព្រាបាយ
វិធីធ្វើ៖
ងាវស្រុះទឹកក្ដៅ ហើយបកសំបកមួយចំហៀងចេញ ម្ទេសកាត់ជាកង់ៗ។
ដាក់ខ្លាញ់ឱ្យក្ដៅ ដាក់ខ្ទឹមសបំពងឱ្យឈ្ងុយ ម្ទេសដៃនាង ទឹកអំពិលទុំ ទឹកត្រី អំបិល ស្ករ ភ្លក់ឱ្យល្មម ទើបដាក់ងាវ ស្លឹកជីរនាងវង ហើយដួសដាក់ចានទទួលទាន។