សម្ល-ការីខ្មែរសាច់មាន់

1
សម្លរការីសាច់មាន់ជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង
ទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបមានរសជាតិឆ្ងាញ់។តើសម្លរការីសាច់មាន់ដែល ជនជាតិខ្មែរ
ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?

គ្រឿងផ្សំមានដួចជា៖


- សាច់មាន់                                  – ខ្ទឹមបារាំង
- ស្ករស អំបិល ទឹកត្រី                  – សណ្តែកដីលីង
- ដំឡូងជ្វា ឫ ដំឡូងបារាំង           – រមៀតរំដេង
- ស្លឹកក្រូចសើច                            – ម្ទេសឆ្អើរ
- ខ្ទឹមសខ្ទឹមក្រហម                   ​​  – គ្រឿងការី
- គល់ស្លឹកគ្រៃហាន់                    – ខ្ទិះដូង
- ប្រហុក ឫ កាពិ
ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖
កាប់សាច់មាន់ជាដុំ
ចិតសំបកដំឡូងហើយកាត់ជាដុំៗ បើប្រើដំឡូងជ្វា ត្រូវត្រាំទឹកកំបោរ (កំបោរយាយៗពិសាម្លូ)
ចិតសំបកត្រប់ ហើយចិតជាដុំៗ
ខ្ទឹមបារាំង បកចំបកចេញរួចហាន់តាមបណ្តោយជាចំនិតៗមិនតូចពេកមិនធំពេក
កាត់ត្រប់ជាដុំៗ
ម្ទេសឆ្អើរ យកសរសៃ យកគ្រាប់ចេញ រួចត្រាំទឹកអោយរីក ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។
បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀតរំដេងខ្ទឹមសខ្ទឹមក្រហមសណ្តែកដីលីង រួចដាក់បុកច្របល់ជាមួយម្ទេសឆ្អើរ
ចិញ្ច្រាំនិងគ្រឿងការី
ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំងរួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូលលឺងច្របល់ចូលគ្នារួចដាក់សាច់មាន់ច្របល់ចូលគ្នាមួយច្របក់
ដាក់ទឹកត្រីអំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច
ថែមខ្ទិះដូងរួចរំងាស់រហូតសាច់មាន់ជិតផុយ ទើបដាក់ដំឡូង និងត្រប់ចូល
ទុកអោយពុះម្តងទៀត ដាក់ខ្ទឹមបារាំងចូល ភ្លក់ប្រៃផ្អែមរួចជាការស្រេច ៕