សម្ល-ម្ជូរអង្ក្រង

1
សម្លរម្ជូរអង្ក្រងជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង
ទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបដែលប្លែកនិងឆ្ងាញ់របស់ខ្មែរ។តើសម្លរម្ជូរអង្ក្រងដែល ជនជាតិខ្មែរ
ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?
គ្រឿងផ្សំមានដួចជា៖

– ឆ្អឹងជំនីរជ្រូកខ្ចីកាត់ជាកង់ ១៥០ក្រាម                – រំដេង ១ចំណិត
– ប្រហុកចិញ្ច្រាំ កន្លះស្លាបព្រាបាយ                    – ខ្ជាយ ប៉ុនថ្នាំងដៃ
– គល់ស្លឹកគ្រៃហាន់ ៣ដើម                              – ម្ទេសទុំ ២ផ្លែ
– ខ្ទឹមស ៤កំពឹស                                         – ស្លឹកម្រះព្រៅ ១០០ក្រាម
– ខ្ទឹមក្រហម ២កំពឹស                                      – អង្ក្រង ១០០ក្រាម
– សម្បកក្រូចសើច ១ចំណិត                         – ស្លឹកតាមូងបុក ៥០ក្រាម
– ទឹកត្រី ១ស្លាបព្រាបាយ                                – ស្ករត្នោត កន្លះស្លាបព្រាបាយ
– អំបិល កន្លះស្លាបព្រាកាហ្វេ                           – ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
– រមៀត ប៉ុនថ្នាំងដៃ                                        – ស៊ុបមាន់ ១ស្លាបព្រាបាយ
– ត្រកួនឈ្លក់ទឹក ១០០ក្រាម                           – ម្ទេស ១ផ្លែ
ចំពោះរបៀបធ្វើមានជាលំដាប់ដួចតទៅ៖
  1. ជាដំបូងត្រូវយកគល់ស្លឹកគ្រៃ សម្បកក្រូចសើច រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសបុកឱ្យម៉ត់ ទើបដាក់ម្រះព្រៅចូលបុក
    ជាមួយគ្នាតែកុំឱ្យម៉ត់ពេក ។
  2. ដាក់ឆ្នាំងឱ្យក្ដៅរួចចាក់ខ្លាញ់ លីងគ្រឿងបុកទាល់តែឈ្ងុយ ហើយដាក់សាច់ជ្រូក ប្រហុក កូរឱ្យឈ្ងុយ ទើបចាក់ទឹកបន្ដិចរួច
    ដាក់ស្លឹកម្ជូរតាមូងបុកចូល។
  3. បន្ទាប់មកចាក់ទឹកត្រី ស្ករ ប៊ីចេង អំបិល កូរឱ្យសព្វហើយរម្ងាស់បន្ដិច រួចចាក់ទឹកស៊ុបមាន់ចូល ទុកឱ្យពុះ។
  4. ក្រោយបន្ដិចសូមដាក់ត្រកួននិងអង្ក្រងចូលទុកទាល់តែសាច់ជ្រូកនិងត្រកួនឆ្អិនទើបដាក់ជីម្រះព្រៅចូលរួចភ្លក់យករសជាតិជូរ
    ហឹរប្រៃនិងអាចពិសារបានយ៉ាងមានរសជាតិឆ្ងាញ់ពិសារ ៕