ឆា-កោះមាន់ ភ្លានិងខ្ញី
កោះមាន់ស្ងោរល្មមឆ្អិន ស្រួលបរិភោគត្រូវបានស្រូបដោយទឹកជ្រលោះធ្វើពីខ្ងី (ginger sauce) ហឹរៗ ឈ្ងុយ ហូបទៅរសជាតិប្លែក…។
ក.គ្រឿងផ្សំ
កោះមាន់ ៥ ទៅ ៦ ខ្ងីមួយមើមធំ ជីររណា ជីរក្រអូប អំបិល ស្ករ ម្ទេសម៉ត់(ម្ទេសម្សៅ) ទឹកស៊ីអ៊ីវ ស្លឹកខ្ទឹម ខ្ទឹមស។
ខ.របៀបធ្វើ
ជំហានទី១
ជំហានទី២
-កោះមាន់លាងឱ្យស្អាត និង ទឹកអំបិលឡមៗ។
-ដាក់កោះមាន់ចូលឆ្នាំងស្ងោរ និង ខ្ញីខ្លះជាមួយ ផ្លែប៉ុចកាក់ ដាក់អំបិល មួយស្លាបព្រាតូចចូលផង។


ជំហានទី៣
ជំហានទី៤
-ដាក់ប្រេងឆាឱ្យពុះ បំពងខ្ទឹមសឱ្យឈ្ងុយ ដាក់ខ្ញីនៅសល់ចូលឆា ត្រឡប់ឡើងចុះ ២នាទី ដាក់ទឹកស៊ីអ៊ីវ ១ ស្លាបព្រាសម្លរ ស្ករ ១/២ ស្លាបព្រា ទឹកជាបន្តិច ស្លឹកខ្ទឹមហាន់តូចៗ ម្ទេសម្សៅ ត្រឡប់ឱ្យស្នើរសាច់ បង់គ្រឿង ភ្លក្សឱ្យល្មមមាត់ហើយពន្លត់ចង្ក្រាន ស្រូបទឹកជ្រលោះនេះលើកោះមាន់ជាការស្រេច៕


Post a Comment