ឆា-ម្ហូបអ៊ីតាលី មីប៉ាស្តាគ្រឿងសមុទ្រ
ភ្នំពេញ: ជម្រាបសួរមិត្តអ្នកអានខ្មែរសម័យថ្មី ថ្ងៃនេះនាងខ្ញុំនឹងនាំលោកអ្នកទៅភ្លក្សស្នាដៃមេចុង អាតេមីអូ ណាវ៉ារ៉េត។ លោកនឹងបង្ហាញនូវម្ហូបអ៊ីតាលី មីប៉ាស្តាគ្រឿងសមុទ្រ ដែលមានគ្រឿងគ្រៅ និងវិធីចម្អិនដូចខាងក្រោមៈ
គ្រឿងផ្សំ :
ប្រេងអូលីវ ៤ កូនស្លាបព្រា
ខ្ទឹមសចិញ្ច្រាំ ៨ កំពឹស
ខ្ទឹមក្រហមចិញ្ច្រាំ ២ កំពឹស
ទឹកប៉េងប៉ោះស្រស់ ៣ កូនពែង
ទឹកប៉េងប៉ោះខាប់ ១ កូនពែង
សាច់ប៉េងប៉ោះ ១/២ កូនពែង
ម្សៅម្ទេស ១ កូនស្លាបព្រា
អំបិល ១/២ កូនស្លាបព្រា
ស្រាក្រហម ១/២ កូនពែង
លៀសសមុទ្រ ៣ ខាំ
មឹកបំពង់ ២ ខាំ
បង្គាស្រស់ ២ ខាំ
ស្លឹកជីរ Parsley ១០ ស្លឹក
ជីរ Basil ១០ ស្លឹក
ស្ពៃក្ដោបស្វាយ ១ ស្រទាប់
ម្រេចម៉ដ្ឋ ១ កូនស្លាបព្រា
ឈីស ១ កូនស្លាបព្រា
ប្រេងអូលីវ ៤ កូនស្លាបព្រា
ខ្ទឹមសចិញ្ច្រាំ ៨ កំពឹស
ខ្ទឹមក្រហមចិញ្ច្រាំ ២ កំពឹស
ទឹកប៉េងប៉ោះស្រស់ ៣ កូនពែង
ទឹកប៉េងប៉ោះខាប់ ១ កូនពែង
សាច់ប៉េងប៉ោះ ១/២ កូនពែង
ម្សៅម្ទេស ១ កូនស្លាបព្រា
អំបិល ១/២ កូនស្លាបព្រា
ស្រាក្រហម ១/២ កូនពែង
លៀសសមុទ្រ ៣ ខាំ
មឹកបំពង់ ២ ខាំ
បង្គាស្រស់ ២ ខាំ
ស្លឹកជីរ Parsley ១០ ស្លឹក
ជីរ Basil ១០ ស្លឹក
ស្ពៃក្ដោបស្វាយ ១ ស្រទាប់
ម្រេចម៉ដ្ឋ ១ កូនស្លាបព្រា
ឈីស ១ កូនស្លាបព្រា
វិធីចម្អិន :
ដំបូង ត្រូវប្រើខ្ទះមានដៃ ដាក់ប្រេងអូលីវចូលដើម្បីរំលីងខ្ទឹមស និងខ្ទឹមក្រហម។ នៅពេលដែលខ្ទឹមប្រែពណ៌បន្តិច ដាក់ទឹកប៉េងប៉ោះស្រស់ និងខាប់ចូល រួចកូរជាមួយនឹងម្សៅម្ទេសក្រហម។ ចាប់ផ្ដើមបន្ថយភ្លើង រួចចាក់ស្រាក្រហម និងសាច់ប៉េងប៉ោះចូល រួចកូរឲ្យរលាយសព្វចូលគ្នារយៈពេល៣០នាទី។
ដំបូង ត្រូវប្រើខ្ទះមានដៃ ដាក់ប្រេងអូលីវចូលដើម្បីរំលីងខ្ទឹមស និងខ្ទឹមក្រហម។ នៅពេលដែលខ្ទឹមប្រែពណ៌បន្តិច ដាក់ទឹកប៉េងប៉ោះស្រស់ និងខាប់ចូល រួចកូរជាមួយនឹងម្សៅម្ទេសក្រហម។ ចាប់ផ្ដើមបន្ថយភ្លើង រួចចាក់ស្រាក្រហម និងសាច់ប៉េងប៉ោះចូល រួចកូរឲ្យរលាយសព្វចូលគ្នារយៈពេល៣០នាទី។
ដំណាក់កាលបន្ទាប់ត្រូវស្ងោរមីប៉ាស្តា ជាមួយនឹងទឹកអំបិលរយៈពេល១០នាទី សឹមចាក់ទឹកចោល។ ឥឡូវ ដល់ពេលប្រើប្រេងអូលីវឆាសាច់បង្គា មឹក និងលៀសឲ្យឆ្អិនល្មម សឹមចាក់លាយជាមួយទឹកជ្រលក់ដែលបានធ្វើពីខាងដើម ហើយបន្ថែមជីរ និងម្រេច រួចស្រូបពីលើមីប៉ាស្តានោះជាការស្រេច៕
Post a Comment