ញាំ-ស្វាយត្រីឆ្អើរ

គ្រឿងផ្សំ៖
- ត្រីឆ្អើរ
- ស្វាយខ្ចី១ផ្លែ
- បង្គារក្រៀម
- សណ្តែកដីលីង
- ខ្ទឹមស ខ្ទឹមក្រហម(បើមាន) ស្ករស ទឹកត្រី
របៀបធ្វើ៖
- បេះត្រីឆ្អើរជាចំណិតតូចៗ។
- ចិតសំបកស្វាយ រួចសាប់ជាសសៃៗ (បើឈូសបានសសៃម៉ត់ពេក)។
- បុកបង្គារក្រៀម បុកសណ្តែកដីលីង បុកខ្ទឹមស ហាន់ខ្ទឹមក្រហមស្តើងៗ។
- ដាក់ត្រីឆ្អើរ ស្វាយ បង្គារក្រៀម សណ្តែកដីលីង ខ្ទឹមស ខ្ទឹមក្រហមចូលគ្នា ចាក់ទឹកត្រីដាក់ស្ករសរួចច្របល់ចួលគ្នាតាមរសជាតិដែលចូលចិត្តជា ការស្រេច។
ចំណាំ៖ បើចូលចិត្តញ៉ាំជី ដាក់ជីលាយជាមួយក៏បាន។ ចំពោះស្វាយខ្ចីកុំយកស្វាយដែលជូរពេក ។
Post a Comment