បង្អែម-ត្រប៉ែ

គ្រឿងផ្សំ
- អង្ករដំណើបខ្មៅ ១កំប៉ុង (កំប៉ុងទឹកដោះគោខាប់)
- មេដំបែ ២គ្រាប់
- ដូងខ្ចី(មានសាច់ក្រាស់គួរសម)កោសហើយ មួយចានចង្កឹះ (មិនទាន់ត្រូវការភ្លាមទេ ទាល់តែត្រប៉ែអាចញ៉ាំបានទើបត្រូវការ)
របៀបធ្វើ
- ដាំបាយដំណើប ៖ អង្ករដំណើបខ្មៅងាយស្រួលដាំជាងអង្ករដំណើបស គឺយើងដាំដូចដាំបាយអង្ករខ្សាយធម្មតា។
- ទុកបាយដំណើបដែលឆ្អិនហើយអោយត្រជាក់។
- យកមេដំបែបុកអោយម៉ត់ រួចរោយលើបាយដំណើប។
- រួចគ្របអោយជិត រុំក្រណាត់ឬថង់ធ្វើយ៉ាងណាអោយហប់។
- ទុករយះពេល២ រី ៣ថ្ងៃអាចញ៉ាំបានហើយ។
- ពេលរៀបញ៉ាំដាក់ដូង ជាការស្រេច។
Post a Comment