ញាំ-ជើងមាន់និងក្រអៅឈូក
ក្រអៅឈូកស្រួយៗនិងជើងមាន់ស្វិតៗបំពេញពីលើដោយគ្រឿងគ្រៅជូរអែមហឹរៗឆ្ងាញ់ណាស់
ក គ្រឿងផ្សំ
ជើងមាន់ 4-5 ក្រអៅឈូក១.៥ខាំ ការ៉ុត១មើម ទឹកត្រីឆ្ងាញ់ ស្ករ អំបិល ទឹកខ្មេះល្អ ក្រូចឆ្មារ ខ្ទឹមស ម្ទេស ខ្ញីមួយមើម បកសំបកឱ្យស្អាតចិញ្ច្រាំឱ្យម៉ត់ ជីរសាំងក្រហ៊ុម ជីរក្រអូប។
ខ របៀបធ្វើ
-ជើងមាន់ច្របាច់និងអំបិលជាមួយខ្ញី ហើយលាងទឹកឱ្យច្រើនសារឱ្យបាត់ក្លិន។
-យកជើងមាន់ទៅស្ងោរ រហូតឱ្យពុះទុកប្រមាណ ១០នាទី កុំគ្របគំរបឆ្នាំនិងជៀសវាងយូរជាងនេះ។
-ស្រង់ជើងមាន់ដែលឆ្អិននេះទៅត្រាំទឹកត្រជាក់ទឹកខ្មេះបន្ដិច ដើម្បីឱ្យជើងមាន់សនិងស្រួយ។
-ប្រើកាំបិតចុងស្រួចនិងមុតពន្លះ យកស្បែកនិងសរសៃជើងមាន់ ហើយឆ្អឹងបោះចោល។
Post a Comment