អាំង-សាច់គោទឹកជ្រលក់ និងជីរវ៉ាន់ស៊ុយ

1
សាច់​គោ​ទឹក​ជ្រលក់ ​និង​ជីរវ៉ាន់ស៊ុយ​ មានធាតុផ្សំ​ចម្បង ​គឺ​សាច់​គោ​ បូកផ្សំ និង​ក្លិន​ឈ្ងុយ​ឈ្ងប់​នៃ​ជីរគ្រប់​មុខ​ បង្កើត​បាន​ក្លិនពិសេស​មួយ​មិន​អាច ​បំភ្លេច​បាន។  មុខ​ម្ហូប​នេះ​ត្រូវ​បាន​គេ​ប្រើ​ ក្នុ​ងពិធី​ជប់លៀង​ផ្សេងៗ​ មាន​សម្ពោធ​ ក្រុម​ហ៊ុន​​ឡើង​គេហដ្ឋានថ្មី​ ឬខួប​កំណើត​ជាដើម។
១. គ្រឿង​ផ្សំ​៖
សាច់គោ​ល្អ​ ១២០g, នំបុ័ងថ្មី១​,  ដំឡូង​បារាំង ១មើម​,  ប៉េងប៉ោះ​ ១ផ្លៃ​, ខ្ទឹមស​ពីរកំពឹង, ជីរវ៉ាន់ស៊ុយ​ ២០g, ជីរក្រអូប​គ្រប់​មុខ​ ១០g, ទឹក​ជ្រលក់ (Sauce) ១/៤, ចាន​បាយ ​បឺ ១/២, ស្លាបព្រា​សម្លរ​,  អំបិល, ម្រេចម៉ដ្ឋ​, ប្រេងឆា។
២. របៀបធ្វើ៖
សាច់គោ​កាត់​ជា​ ៤ចំណែក​ ដំឡូង​បារាំង​ចិត​សំបក​ហាន់​ដុំៗ​តូចៗ​ ខ្ទឹមស​បកសំបក​ ហើយ​ចិញ្ច្រាំ​ម៉ដ្ឋ។ ជីរវ៉ាន់ស៊ុយ​មួយ​ចំណែក​ហាន់​ល្អិតៗ​ និង​ជីរឯទៀតៗ​ មួយ​ចំណែក​ទុក​លំអ។