ស៊ុប-សាច់មាន់ស្រូបយក ហ្រ្វូម៉ាត

1
មុខ​ម្ហូប​មួយ​នេះ​ជា​ការ​ច្នៃ​តាមរបៀប​បារាំង។ វា​មាន​ធាតុផ្សំ​ក្នុង​ស្រុក​គឺសាច់មាន់​តែ​មាន​រសជាតិ​ប្លែក​ ព្រោះ​ការ​ច្នៃ​ចម្អិន​បែប​ប្លែក​ដែរ។ សាច់មាន់ ​កាល​បើ​ផ្សំ​និង​ហ្រ្វូម៉ាត គឺ​វា​មិន​ស្ងួត​ និង​សំបូរ​ជីវជាតិ​បំប៉ន​ហើយ​ចាប់​មាត់​ជីបៗ​ទៀត​ណោះ។
១. គ្រឿង​ផ្សំ៖
សាច់​ទ្រូង​មាន់​ ១២០g, ហ្រ្វូម៉ាត​ ១ស្លាប​ព្រា​សម្លរ​,  មីអីុតាលី​ ៦០g​, ដំឡូង​បារាំង​ ១មើម​, ប៉េងប៉ោះ​១ផ្លៃ, ខ្ទឹម​ស​ ២កំពឹស​ ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ​,  បឺ ១/២ស្លាបព្រា​សម្លរ, អំបិល,  ម្រេច​ម៉ដ្ឋ​, និង​ប្រេងឆា។
​​ ២. របៀប​ធ្វើ​៖
ទ្រូង​មាន់​លាង​ឱ្យ​ស្អាត​និង​អំបិល​ ហើយ​កាត់​ខ្វែងៗ ​របៀប​ក្រឡា​មង​ ដើម្បី​ឱ្យ​ឆាប់​ចូល​ជាតិ​ ពេល​ប្រឡាក់​ គ្រឿង​ទេស​ផ្សេងៗ។ ដំឡូង​បារាំង​​ចិត​ស្អាត​កាត់​ជា​ដុំ​វែងៗ​តូចៗ​ល្មមមាត់ ​  ប៉េងប៉ោះ​កាត់​ទង​ចោល​លាង​ទឹក​ឱ្យ​ស្អាត​ ជីរវ៉ាន់​ស៊ុយ​​ និង​ជីរ​ផ្សេងៗ​ហាន់​ល្អិតៗ។
សាច់​មាន់​ប្រឡាក់​និង​អំបិល​ ម្រេច​ និង​គ្រឿង​ទេស​​ឯទៀត​ៗ​តាម​ចូល​ចិត្ត​ ហើយ​ចៀន​ឡមៗ​  តមក​អាំង​ឱ្យ​ឆ្អិន។  ដំឡូង​បារាំង​ស្ងោរ​ឱ្យ​ឆ្អិន​ ហើយ​បុក​ឱ្យ​ម៉ដ្ឋ តមក​ឆា និង​បឺ​ ហើយ​បង់​អំបិល​បន្តិច​ ម្រេច​ខ្លះៗ។ មីអ៊ីតាលី​ស្រុស​ឱ្យ​ឆ្អិន​ហើយ​ទុកស្រក់​ទឹក​អស់​ឆា ​និង​អំបិល​ ម្រេច​ព្រម​ទាំង​ស្លឹក​វ៉ាន់ស៊ុយ។ ប្រឡាក់​ប៉េងប៉ោះ​ និង​ម្រេច​ អំបិល​ ខ្ទឹមស​ ស្លឹក​វ៉ាន់ស៊ុយ​  ហើយ​ឆា​ឱ្យ​ឆ្អិន​ល្មម។ ដាក់ហ្រ្វូម៉ាតលើ​ចង្ក្រាន​ឱ្យ​ពុះ​បង់​