សម្ល-អាម៉ុកត្រីរ៉ស់

1
គ្រឿង​ផ្សំ​ 
  • ត្រី​រ៉ស់
  • ស្លឹក​គ្រៃ
  • រមៀត
  • ខ្ទឹម​ស
  • ម្ទេស​ក្រៀម
  • អំបិល
  • ទឹក​ត្រី
  • ស្លឹក​ក្រូច​សើច​ ឬ​សំបក​ផ្លែ​ក្រូច
  • ស្លឹក​ញ
  • ដូង​ទុំ
  • ប្រហុក​សាច់។
វិធី​ ចំអិន​ 
  1. ពន្លះត្រី​ យក​ឆ្អឹង​ចេញ
  2. ហាន់​ត្រី ជា​បន្ទះ​ស្ដើង
  3. បុកច្របល់ម៉ត់ ស្លឹក​គ្រៃ​ រមៀត​ ខ្ទឹម​ស​ ម្ទេស​ក្រៀម​ និង​អំបិល
  4. បារ​វា ដាក់​ ក្នុង​ចានមានសាច់ត្រី
  5. ពូត​ដូងយក​​ក្បាល​ខ្ទិះ
  6. ចាក់​ខ្ទិះដូង លើ​ត្រី
  7. ចិញ្ច្រាំ​អោយ​ល្អិត​ ប្រហុក​បន្តិច​ លាយ​ជាមួយ​គ្នា
  8. ចាក់​ទឹកត្រី​បន្តិច
  9. កូរវឹកដោយវែក ទាល់​តែ​បែក​សាច់​ត្រី​ និងទឹក​ខ្ទិះ ខាប់​រលាយ​សាច់មួយ
  10. កាត់​ស្លឹក​ញ​ ជា​កំណាត់​ខ្លី​ ​សំរាប់ទ្រាប់បាត ​លើ​ស្លឹក​ចេក
  11. ដួស​ចាក់​លើ​ ស្លឹកញ ហើយ​ខ្ចប់​ឲ្យ​ជិត សាច់​ត្រី​ ដែលបានកូរនឹង​ទឹក​ខ្ទិះ
  12. ប្រើប្រាស់ធាង​ដូង ​ជា​កន្លះ​ខ្ទាស់អោយ​ជាប់
  13. ដាក់​ចំហុយចំអិន ​វា ក្នុង​ឡាំងស៊ឹង​ ​​ជា​ការ​ស្រេច៕