ភ្លា-ជ្រក់ ខ្ទឹមស

1
គ្រឿងផ្សំ
  • ខ្ទឹមស (មើមតូចល្មម)
  • ស្ករស
  • ទឹកដាំពុះ
  • ទឹកខ្មេះ
  • អំបិល
វិធីផ្សំ
  1. លាងស្អាត កាត់ឫស តំរឹម ខ្ទឹមស
  2. ទុកអោយខ្ទឹមស ស្រកទឹក
  3. ដាក់រៀបខ្ទឹម ក្នុងកែវ ឬ ក្រឡ
  4. ដាំពុះ ទឹក (១០​លីត្រ) ក្នុងនោះ លាយអោយសព្វ ស្ករស (៣ គីឡូ), អំបិល (១ គីឡូ)
  5. ទុកទឹក អោយនៅក្តៅអ៊ុនៗ
  6. ចាក់ទឹក ទៅក្នុងកែវ ឬ ក្រឡដី
  7. គ្របជិត ដើម្បីខ្ទឹមស ងំបានល្អ
រក្សាទុក
  • រក្សាទុកកែវ ឬ ក្រឡ មានខ្ទឹមស នៅកន្លែង មិនក្តៅពេក មិនត្រជាក់ពេក
  • គ្របជិត ទុក ២ ទៅ ៣ ខែ ទើបអាចញ៉ាំបាន
  • ប្រើប្រាស់ស្លាបព្រាស្អាត ដើម្បីដួសខ្ទឹមស ញ៉ាំ

គ្រឿង​ផ្សំ
  • ត្រី​ងៀត​អាំង​ ​ → ២​-៣​​ ដុំ
  • ម្ទេស​ក្រៀម​ម៉ត់​​ → ១/២ ស្លាបព្រាបាយ
  • ខ្លាញ់​ជ្រូក​ (ដុំ​តូចៗ)​ → កន្លះ​ចាន​ចង្កឹះ
  • ទឹក​ក្រូច​ឆ្មារ​​ → ២​ ស្លាបព្រាបាយ
  • ប្រហុក​​ → ៥០ ក្រាម ឬ កន្លះខាំ
  • ម្សៅស៊ុបរ៉តឌី​ ​ → បន្តិចបន្តួច
  • អំបិល​ម៉ត់​ → ២​ ស្លាបព្រាកាហ្វេ
  • ត្រី​ចៀន​ (ត្រី​អ្វី​ក៏​បាន​ តាម​ចិត្តចង់)​ → ១​-២ ក្បាល
  • បន្លែ​ផ្សេងៗ ​តាមចិត្តចង់ (ត្រសក់​ ត្រកួន​ សណ្ដែក​គួរ​ កញ្ឆែត​ ប្រពាយ​ ត្រប់វែង​ ត្រប់ស្រួយ​ ទំពាំង​ស្ងោរ…)។
វិធី​ចំអិន
  1. ដាក់​ប្រហុក​ក្នុង​ឆ្នាំង​ មានទឹក
  2. រំងាស់​រលួយ​ ប្រហុក ​សល់​តែ​ឆ្អឹង
  3. ដួសចេញ ​ទឹក​ប្រហុក​ ១​ ចាន​ចង្កឹះ
  4. លីងស្រួយ ម្ទេស​ក្រៀម
  5. បុកម៉ត់ ម្ទេស​ក្រៀម
  6. អាំង​ឆ្អិន ត្រី​ងៀត
  7. បេះ​យក សាច់​ត្រី​ងៀត​ ខ្ទង់​កន្លះ​ចាន​ចង្កឹះ
  8. បុក​ម៉ត់ សាច់​ត្រី​ងៀត
  9. ចំហៀវ​ ខ្លាញ់​ជ្រូក
  10. ស្រង់ហាន់តូចៗ ​កាក​ខ្លាញ់​ជ្រូក​ (ចំណុះ​ខ្លាញ់) ខ្ទង់កន្លះ​ចាន​ចង្កឹះ
  11. ផ្សំ​រួម​គ្នា ​ទឹក​ប្រហុក​ ម្ទេសម៉ត់​ សាច់​ត្រី​ងៀតម៉ត់​ ទឹក​ក្រូច​ឆ្មារ​ និង ​ចំណុះ​ខ្លាញ់
  12. កូរអោយសព្វ
  13. ដាក់បន្តិច ​ម្សៅ​ស៊ុប​រ៉តឌី
  14. ភ្លក់ រសជាតិ​​ ​សាបប្រៃ ថែមថយអំបិលម៉ត់
  15. ញ៉ាំ ​ជា​មួយ​បន្លែ​ និង ​ត្រី​ចៀន​ តាមចិត្តចង់