ញាំ-ត្រប់ជ្រក់ឱ្យស្រួយឆ្ងាញ់

1

ក-គ្រឿងផ្សំ
ត្រប់​មូល 500g រំដេង 1ដុំ ខ្ទឹមស​ពីរ​មើម ម្ទេសខ្មាំង2ផ្លែ ក្រូចឆ្មារ2ផ្លែ អំបិល​ម៉ត់​ពីរ​ស្លាបព្រា​កាហ្វេ ស្ករស​មួយ​ស្លាបព្រា​សម្លរ ទឹកត្រី​មួយ​ស្លាបព្រា​សម្លរ ។
ខ-របៀប​ធ្វើ
1ត្រប់​មូល​លាង​ឱ្យ​ស្អាត កាត់​ទង​ចោល​ដល់​គល់​ផ្លែ ។ ត្រាំ​ត្រប់​ក្នុង​ទឹក​ក្តៅ​ទុកឱ្យ​ត្រជាក់​ដោយមាន​លាយ​អំបិល​ម៉ត់​មួយ​ ស្លាបព្រា​កាហ្វេ ។
1
អាច​ពុះ​ត្រប់​ជា​ពីរ ឬ ជា​បី ជា​បួន​តាម​ផ្លែ​ធំ​ឬ​តូច ហើយ​ចំពោះ​ត្រប់​ចាស់​គ្រាប់​ឡើង​ខ្មៅ​ត្រូវ​ខ្វេះ​យក​គ្រាប់​ចេញ ។ បន្ត​ត្រាំ​ត្រប់​នេះ​ក្នុង​ទឹកអំបិល​ប្រមាណ 15នាទី​បន្តទៅទៀត ។
1យក​ត្រប់​ទៅ​ស្រុះទឹកក្តៅស្ទើរៗ ធ្វើបែបនេះ​ឱ្យ​ត្រប់​ងាយ​ស្រូបយក​គ្រឿងគ្រៅ​និង​អំបិល
1ចាក់​ត្រប់​លើ​ល្អី​ទុកឱ្យ​ស្រក់​ទឹក​អស់ ។
1រោយ​ស្ករស​ថែម​ពីលើ​ហើយ​លាយ​ឱ្យ​សព្វ​សាច់​ដែរ ។
1តម​កត​ម្រូ​ច​ទឹកត្រី ទឹកក្រូច​ឆ្មារ ហើយ​ច្របល់​ឱ្យ​សព្វ ។
1រំដេង​ហាន់​ជា​បន្ទះស្តើងៗ ។
1ខ្ទឹមស បកសំបក​ហាន់​ជា​បន្ទះស្តើងៗដែរ ។1ម្ទេស​ហាន់ស្តើងៗជម្រុះ​គ្រាប់​ចេញ​ឱ្យអស់ ។
1ដាក់​រំដេង ខ្ទឹមស និង ម្ទេស ចូល​ចាន​ត្រប់​ហើយ​លាយ​ឱ្យ​សព្វ ។
1ត​មក​ត្រូវដាក់​ជ្រក់​ត្រប់​ចូល​កែវ​ជ័រ​ឬ​ប្រើ​ថង់​ផ្លា​ស្ទិ​ច​ស្អា​តរុំ មាត់​ចាន​ក្រប​វិញ​ឱ្យ​ជិត ធ្វើ​អញ្ចឹង​កុំឱ្យ​ត្រប់​ឡើង​ជាំខ្មៅ ។ ត្រូវ​រក្សាទុក​ប្រមាណ 30នាទី នោះ​អាច​បរិភោគបាន​ហើយ ។ ត្រប់​ជ្រក់​មិន​ខាត​ពេល​រងចាំ​ប៉ុន្មាន​ថ្ងៃ​ឡើយ​ហើយ​មួយម៉ាត់ៗមាន​ភាព​ ឈ្ងុយ ជូរ ហឹរ ប្រៃ ផ្អែម ទៅ​ទាំងព្រមតែម្តង ។
ត្រប់​ជ្រក់​ជា​មុខម្ហូបស្រែៗសម្រាប់​រដូវក្តៅ អាចធ្វើ​បាន​ដោយ​មិនត្រូវ​ការ​ពេល​ច្រើន ។ ពេលខ្លះ​ហូបចុក​ឆ្អែតឆ្អន់ ត្រី​សាច់​ពេក​ទៅធ្វើ​ឱ្យ​លោកអ្នក​ធុញ​ទ្រាន់​​អាហារ ជ្រក់​ត្រប់​អាចធ្វើឱ្យ​លោកអ្នក​ចង់​ហូប​អាហារ​ឡើងវិញ​ក៏​ថា​បាន ៕
1