សម្ល-ធ្ងើពីត្រីរ៉ស់
ត្រីរ៉ស់ដុត បបរត្រីរ៉ស់ ស្លរម្ជូរត្រីរ៉ស់…សុទ្ធតែមុខម្ហូបដែលគ្រប់គ្នាធ្លាប់ញ៉ាំ តែសួរថាមានប៉ុន្មាននាក់នេះធ្វើវា?
ត្រីរ៉ស់ ឬ ត្រីឆ្តោជាត្រីដែលយើងងាយនឹងរក។ ត្រីអស់ត្រូវបានប្រជាជនយើងកែច្នៃជាមុខម្ហូបសាមញ្ញៗ តែឆ្ងាញ់ពិសារ និង សម្បូរជីវជាតិ ចិញ្ចឹមរាងកាយ ជាច្រើនប្រភេទ។ ខាងក្រោមនេះគឺមុខម្ហូបខ្លះៗ ក្នុងចំណោមម្ហូបជាច្រើនមុខ។
1-ត្រីរ៉ស់ចំហុយឃ្លោក
នេះជាមុខម្ហូបដែលបងប្អូននៅក្បែស្ទឹង ទន្លេ និយមធ្វើ។ គ្រឿងផ្សំ វាងាយៗគឺត្រីរ៉ស់ និង ឃ្លោក។ គេរមែងរើសយកឃ្លោកល្មមហូម មិនខ្ចី ឬ ចាស់ពេក។ ឃ្លោកលាងសំអាតឱ្យស្អាតហើយឃ្វាលបណ្តូលចោល ត្រីរ៉ស់រើសយកត្រីធាត់ល្មម ធ្វើឱ្យស្អាត ប្រឡាក់ខ្ញី និង ស្រាសបន្តិច ដើម្បីបំបាត់ក្លិនឆ្អាប។ យកកាំបិតកាត់ឆ្នូត ខ្វែងៗត្រី ប្រឡាក់ត្រី និង គ្រឿងគ្រៅ ម្សៅស៊ុប អំបិល ទឹកត្រី ស្ករ…តមកញាត់ត្រីចូលផ្លែឃ្លោកហើយយកទៅចំហុយ។
រសជាតិផ្អែមរបស់សាច់ត្រី រលាយចូលគ្នា និង រសជាតិឃ្លោក នាំមកនូវភាពប្លែក អណ្តាតឆ្ងាញ់មាត់ដល់អ្នកហូប
ក្រៅពីគ្រឿងផ្សំស្នូល វាអាស្រ័យលើចំណង់ចំណូលចិត្តម្នាក់ៗ គេមានបន្ថែមផ្សិតចំបើង ស្លឹកខ្ទឹម ផ្កាស្ពៃ…ត្រីរ៉ស់ចំហុយឃ្លោកឆ្ងាញ់ផង ប្លែកមាត់ផង។ រសជាតិត្រីជ្រាបពេញសាច់ឃ្លោក ធ្វើឱ្យអាហារនេះដិតជាប់អារម្មណ៍អ្នកហូប។ មុខម្ហូបអាហារនេះអាចហូបផ្សំ និង នំបំពង សាឡាដ ជីរក្រអូប ជីរនាងវង ការ៉ុតហាន់សរសៃតូចៗ ជាមួយទឹកត្រីជូរហឹល និង សណ្តែកដីលីង។
យកនំអង្ករស្តើងៗផ្ទាប់ និងសាឡាដ ជីរ បួនប្រាំ សរសៃ នំបញ្ចុកស្រស់ៗ សាច់ត្រី ហើយ រមូលចូលគ្នាជ្រលក់ទឹកជ្រលក់ បន្ថែមដោយក្លិនក្រអូបរបស់ជីរ ផ្សំជាមួយរសជាតិផ្អែមៗរបស់ត្រី និង ឃ្លោក ពិតជាឆ្ងាញ់ចាប់មាត់ជាប់ចិត្តគ្រប់ៗគ្នាមិនខាន។
2-ស្លរម្ជូរត្រីរ៉ស់
សម្មរម្ជូរត្រីរ៉ស់ឆ្ងាញ់មាត់ និង ត្រូវបានគេនិយមច្រើនគ្នានៅស្រុកយើងនេះ។ ត្រីដែលយកទៅស្លរ ត្រូវធើ្វឱ្យស្អាត កាត់កង់ៗល្មមមាត់ ហើយបើបានត្រីកំពុងមានពងទៀតគឺឆ្ងាញ់ណាស់។
ក្បាលត្រីយកទៅស្លរឆ្ងាញ់ណាស់ ក្បាលត្រីមានរសជាតិផ្អែមបែបធម្មជាតិខុសពីរសជាតិផែ្អមនៃ គ្រឿងផ្សំ។ ត្រីរ៉ស់ស្លរម្ជូរត្រូវជ្រលក់ និង ទឹកត្រីសុទ្ធ ដែលមានជ្រុំម្ទេសចូលផង បើត្រីនោះមានពង យកពងត្រីចុចឱ្យបែកៗបណ្តែតលើទឹកត្រី ល្អមើលហើយឆ្ងាញ់មាត់ទៀត។
3-បាញ់កាញ់ត្រីរ៉ស់
បាញ់កាញ់ត្រីអាចប្រើត្រីក្រាញ់ ត្រីអណ្តែងក៏បាន តែឆ្ងាញ់បំផុតគឺ ត្រីរ៉ស់។ ត្រីរ៉ស់មានសាច់ត្រជាក់ ហូបទៅជួយថ្លើម បញ្ចុះកម្តៅល្អចំពោះសុខភាព។
គ្រឿងផ្សំសម្រាប់មុខម្ហូមនេះគឺ បាញ់កាញ់អង្ករ និង ត្រីរ៉ស់។ បើឧស្សាហ៍អាចធ្វើបាញ់កាញ់ខ្លួនឯង ដោយយកអង្ករទៅត្រាំឱ្យទន់ល្មម យកទៅកិនហើយដាក់ម្សៅចូលត្បាល់បុកឱ្យម៉ត់ រហូតដល់ម្សៅស្អិតចូលគ្នា តែមិនជាប់ដៃទើបបាន។ តមកចាក់ម្សៅចេញហើយពន្លាជាបន្ទះស្តើងៗ កាត់ជាសរសៃតូចៗ ហើយយកទៅស្ងោរល្មមឆ្អិនគឺបាន។


ក្នុងមុខម្ហូបនេះ សរសៃបាញ់កាញ់ឆាញ់មានតួនាទីសំខាន់ណាស់ពោលគឺត្រូវស្តើង ស្មើសាច់ ហើយស្វិត។ ត្រីរ៉ស់ធ្វើឱ្យស្អាត ហើយស្ងារឱ្យឆ្អិន ហើយហូតយកឆ្អឹងចេញឱ្យអស់ ហើយបំពងឱ្យឡើងពណ៌លឿង។ ឆ្អឹងត្រីបុកឱ្យម៉ត់បន្តិ ស្ងោរធ្វើទឹកស៊ុប។ ទឹកស៊ុបអាចស្ងោរបន្ថែមនូវឆ្អឹងជ្រូក តែក្នុងចំនួនតិចល្មមកុំឱ្យបាត់ក្លឹនត្រី។
ចានបាញ់កាញ់ក្តៅហុយៗ សាច់ត្រីបំពងស្រេច ដាក់សំណកខ្លាញ់ខ្លះពីលើ ស្រូបទឹកស៊ុប បង់ខ្ទឹម ជីរសាំងក្រហ៊ុម ហាន់តូចៗរោយពីលើ ដើម្បីបង្កើនក្លឹនឈ្ងុយឈ្ងប់ប្រាកដជាញ៉ាំងឱ្យអ្នកហូបឆ្ងាញ់មាត់ និង ស្រស់ថ្លាអារម្មណ៍មិនខាន។
4-ត្រីរ៉ស់ដុត
ជាមួយក្លិនបែបផ្សេង និង របៀបធ្វើសាមញ្ញៗ ត្រីរ៉ស់ដុតជាមុខម្ហូបប្រចាំកសិករខ្មែរជាច្រើនជំនាន់។ គន្លឹះពិសេសនៃមុខម្ហូបនេះគឺមិនចាំបាច់ធ្វើត្រីស្អាត និង ប្រឡាក់គ្រឿងគ្រៅ…ត្រីចាប់បានស្រស់ វ៉ៃឱ្យងាប់ លាងទឹកឱ្យស្អាតហើយយកឈើស្រួចមួចដោតតាមមាត់ឱ្យធ្លុះទៅកន្ទុយ ហើយញាត់ត្រីចូលគំនរចំបើងកំពុងឆេះ ឬ ដាក់លើចង្ក្រានដុតដោយចំបើង។ ពេលត្រីឆ្អិនកោសស្រទាប់ស្បែកឆេះខាងក្រៅចោល។
ត្រីរ៉ស់ដុចអាចបរិភោគផ្ទាប់ និង អង្ករ ជីរ សាឡាដ ដោយជ្រលក់ទឹកត្រិអំពិលទុំ វានឹងធ្វើឱ្យអ្នកបរិភោគចាំនូវរសជាតិនេះយ៉ាងច្បាស់មិនងាយភ្លេច។
5-បបរត្រីរ៉ស់ និង ម្អម
វាជាមុខម្ហូបបែបកសិករសម្រាប់អ្នកផងទាំងពួង។ គ្រឿងផ្សំបបរនេះគឺ ត្រីរ៉ស់ស្រែនិងម្អម។ ត្រីរ៉ស់ក្រោយពីធ្វើឱ្យស្អាតហើយយកទៅស្ងោរឱ្យឆ្អិន បកស្បែក និង ហូតយកឆ្អឹងចេញ ហើយទុកសាច់ត្រីលើចានកំផ្លាតមួយអន្លើ។


បបរត្រីរ៉ស់ឆ្ងាញ់មាត់ ហើយជួយដល់សុខភាពហើយសមស្របនិងអាកាសធាតុវស្សា
គ្រឿងផ្សំជួយឱ្យកើនរសជាតិនៅទីនេះគឺម្អម។ ម្អមត្រូវសំអាត និង លាងទឹកឱ្យស្អាតទុកមួយអន្លើ ឱ្យស្រក់ទឹកអស់។ អង្ករលាងស្អាតហើយដាក់ចូលទឹកស្ងោរត្រីដាំជាបបរ ដើម្បីបានឱជារសផ្អែម។ ពេលបបរឆ្អិន បង់គ្រឿងបន្ថែមមានផ្សិតសម្បើង ខ្ងីហាន់ជាសរសៃៗ និង បង់គ្រឿងឱ្យល្មមមាត់។
ដួសបបរដាក់ចាន ហើយបន្ថែមម្អម និង សណ្តែកបណ្តុះហើយអាចច្របាច់ក្រូចឆ្មារ ទឹកត្រី ម្ទេស ម្រេច ដូចបបរសាច់ជ្រូកដែរ៕
Post a Comment