ស្ងោរ-បង្គាស្ងោរ ចៀនលាយស្អំ និងស៊ុត

1
គ្រឿង​ផ្សំ
  • បង្គា​ស្ងោរ​ → ១០ ​ក្បាល
  • ត្រួយស្លឹក​ស្អំ​​ → ១ ​ចាន
  • ស៊ុត​មាន់​ → ១ ​គ្រាប់
  • កាពិដុត​ → ២ ​ស្លាបព្រា
  • ខ្ទឹម​ស​ → ១២​ កំពឹស
  • បង្គា​ស្ងួត​ (ម៉ត់) → ១ ​ស្លាបព្រា
  • ទឹកត្រី​ → ១/២ ស្លាបព្រា
  • ស្ករ​  → ១ ​ស្លាបព្រា
  • ទឹក​ក្រូច​ឆ្មារ​ → ២​ ស្លាបព្រា
  • ម្ទេស​ខ្មាំង​ → ១២ ​គ្រាប់
  • ម្សៅស៊ុប​ខ្នរ​ → ១ ​ស្លាបព្រា​កាហ្វេ
  • ប្រេង​ឆា
វិធី​ចំអិន
  1. បក​ សំបកបង្គា​ស្ងោរ​ កាត់​ចេញ ក្បាល​ និង កន្ទុយបង្គា
  2. គោះ​ពងមាន់ ​ដាក់​ចាន​ កូរ​វឹក​ជាមួយ​ស្អំ
  3. ចាក់​ប្រេង​​ដាក់ខ្ទះ​ លើចង្ក្រាន ទុក​អោយក្ដៅ​ខ្លាំង
  4. ដាក់​ពុម្ព​ (បើ​មាន) ​​ចាក់​​ចូលពុម្ភ ស្លឹកស្អំ​លាយពងមាន់
  5. បន្ថែម​ ៥​ បង្គា​ លើផ្ទៃ នៃមួយ​ដុំ (១០ បង្គា​ សំរាប់ ២ ដុំ)
  6. បុក​​ម៉ត់ច្របល់ កាពិ​, ខ្ទឹម​ស, ​ម្ទេស​ខ្មាំង
  7. កូរច្របល់ ​បង្គា​ស្ងួត,​ ទឹក​ត្រី​, ស្ករ​, ទឹក​ក្រូច​ឆ្មារ​, ​ម្សៅស៊ុប​ខ្នរ
  8. រៀប​ដាក់​ចាន​ ញ៉ាំតាម​តំរូវការ ៕